trollkhmer news

មិនណយទេ! West Ham កំពុងតាមទិញ រនាំងខ្សែការពារកណ្ដាលក្រុម Man City រូបនេះ

ថ្ងៃទី ៣១ ខែ កក្តដា ឆ្នាំ ២០២០ ម៉ោង ១៦:៥៣

មិនណយទេ! West Ham កំពុងតាមទិញ រនាំងខ្សែការពារកណ្ដាលក្រុម Man City រូបនេះ



អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ក្លិបញញួរយក្ស West Ham United ជាបេក្ខភាពឈានមុខគេ ក្នុងការប្រជែងយកខ្សែការពារកណ្ដាលក្រុម Manchester City កីឡាករ John Stones


ជម្រើសជាតិអង់គ្លេស ត្រូវបានគេរាយការណ៍មកថា អាចនឹងចាកចេញពីកីឡដ្ឋាន Etihad មុនបើករដូវកាល ២០២០/២១ ខណៈក្លិបកាំភ្លើងធំ Arsenal និង Chelsea ជាក្លិបដែលមានបំណងចង់បានរនាំងការពារក្រុម Man City រូបនេះ។


យ៉ាងណាមិញ យោងតាមការចុះផ្សាយរបស់កាសែត The Sun ក្លិប West Ham បាននាំមុខក្រុមទាំងពីរខាងលើ ក្នុងការតាមទិញ Stones ដោយកីឡាករវ័យ ២៦ឆ្នាំរូបនេះ មានតម្លៃខ្លួនធូរថ្លៃត្រឹម ២០លានផោន (ឬប្រមាណ ២៦លានដុល្លារ)Stone បង្ហាញខ្លួនក្នុងក្រុមលោក Pep Guardiola បានត្រឹម ១៦ប៉ុណ្ណោះ ក្នុងរដូវកាលនេះ ដោយសារតែមានបញ្ហារបួសតាមរំខាន ក៏ដូចជាទម្រង់លេងមិនគាប់ប្រសើរ។


គួរឲ្យដឹងដែរថា Stone ត្រូវបាន Man City ទិញពីក្លិប Everton កាលពីឆ្នាំ ២០១៦ ក្នុងតម្លៃប្រមាណ ៦៥លានដុល្លារឯណោះ។ រយៈពេល ៤ឆ្នាំ កន្លងមកនេះ គេជួយក្រុមលើកពាន Premier League បាន២ដង។ ខណៈកុងត្រារបស់គេជាមួយក្រុមរហស្សនាមមេឃខៀវ នៅសល់សុពលភាពរយៈពេល ២ឆ្នាំទៀត៕


ប្រភព​ : sportsmole