trollkhmer news

ទើបតែទិញមកសោះឥឡូវ Barcelona ត្រៀមលក់ Braithwaite ចេញវិញដោយមានក្លិប២នៅ Premier League កំពុងចង់បាន

ថ្ងៃទី ៣១ ខែ កក្តដា ឆ្នាំ ២០២០ ម៉ោង ១៦:២៥

ទើបតែទិញមកសោះឥឡូវ Barcelona ត្រៀមលក់ Braithwaite ចេញវិញដោយមានក្លិប២នៅ Premier League កំពុងចង់បាន



បរទេស៖ ក្លិបនៅ Premier League ពីរគឺ Everton និង West Ham ត្រូវបានគេរាយកាណ៍មកថាកំពុងតែប្រជែងគ្នាក្នុងការចរចាទិញកីឡាករ Martin Braithwaite ពីក្លិបអ្នកមានបុណ្យ Barcelona


តាមពិតទៅកីឡាករវ័យ ២៩ឆ្នាំរូបនេះទើបតែផ្លាស់ពីក្លិប Leganes មករួមជាមួយ Barca នៅខែកុម្ភៈនេះប៉ុណ្ណោះនៅក្នុងតម្លៃខ្លួន១៥លានផោន​ (ឬប្រមាណ២០លានដុល្លារ)។ កីឡាកររូបនេះបង្ហាញខ្លួនឲ្យ Barca បាន ១១ប្រកួតដោយរកបានតែមួយគ្រាប់គត់។



បើយោងតាមកាសែត Mundo Deportivo បានឲ្យដឹងថាក្លិបជើងឯករង La Liga មួយនេះគ្រោងនឹងដាក់លក់ Braithwaite ក្នុងតម្លៃ ១៦លានផោន (ឬ២១លានដុល្លារ) នៅទីផ្សារដោះដូរកីឡាករខាងមុខនេះ។ ក្នុងនោះដែរក្លិប Everton និង West Ham កំពុងតែធ្វើការចរចាដើម្បីនាំយកកីឡាកររូបនេះមកលេងនៅ Premier League វិញ។ គួរឲ្យដឹងដែរថាខ្សែប្រយុទ្ធរូបនេះក៏ធ្លាប់លេងនៅក្នុងលីគកំពូល Premier League ពីមុនមកផងដែរ ពោលគឺលេងឲ្យក្លិប Middlesbrough នៅក្នុងរដូវកាល២០១៧-២០១៨



ប្រភព​ : talksport