trollkhmer news

អ៉ីស្រាអែល មានអ្នកឆ្លង COVID-19 កើនដល់លើស ៧ម៉ឺនករណី

ថ្ងៃទី ៣១ ខែ កក្តដា ឆ្នាំ ២០២០ ម៉ោង ០៩:៥១

អ៉ីស្រាអែល មានអ្នកឆ្លង COVID-19 កើនដល់លើស ៧ម៉ឺនករណី

 ប្រទេសអ៉ីស្រាអែលមានករណីឆ្លងជំងឺ COVID-19 សរុបជាង ៧០,០០០ករណីហើយ ក្នុងនោះមានមនុស្សស្លាប់សរុប ៥០០នាក់ និងជាសះស្បើយឡើងវិញជាង ៤៣,៤០០នាក់។ 



បើគិតអំពីតួលេខមនុស្សស្លាប់ខាងលើនេះ គឺស្ថិតនៅក្នុងអត្រាទាប សម្រាប់ប្រទេសអ៉ីស្រាអែល បើធៀបនឹងប្រទេសជាច្រើនទៀត ដែលមានករណីឆ្លងជំងឺ COVID-19 ប្រហាក់ប្រហែលនឹងអ៉ីស្រាអែលនោះ ខណៈអត្រាជាសះស្បើយឡើងវិញ គឺមានកម្រិតខ្ពស់ ដោយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះមានអ្នកជំងឺរហូតដល់ទៅជាង ១០,០០០នាក់ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។



គួរបញ្ជាក់ថា អ៉ីស្រាអែលជាប្រទេស ដែលមានផ្ទៃដីតូច នៅក្នុងតំបន់មជ្ឈិមបូព៌ា និងមានប្រជាជនរស់នៅជាង ៨.៦លាននាក់។ ការរងគ្រោះដោយ COVID-19 ដែលបានបណ្តាលឲ្យមានមនុស្សស្លាប់រាប់រយនាក់នោះ គឺជាបញ្ហាធ្ងន់ធ្ងរមួយស្រាប់ទៅហើយ ប៉ុន្តែអ្វីដែលកាន់តែអាក្រក់បន្ថែមទៀតនោះ គឺផលអវិជ្ជមានដ៏ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច ព្រោះចំនួនពលរដ្ឋបាត់បង់ការងារធ្វើ គិតត្រឹមខែកក្កដានេះ បានឈានដល់ជាង ១លាននាក់ និងកំពុងក្លាយជាបន្ទុកដ៏ំធំធេង របស់រដ្ឋាភិបាល៕

ប្រភព​ : freshnewsasia