trollkhmer news

ថៅកែស្រីវ័យក្មេងត្រូវស្នងមុខជំនួញពីឪពុកម្តាយ រវល់ដល់ថ្នាក់គ្មានពេលតែងខ្លួន រហូតត្រូវជួលប្រុសស្អាតម្នាក់បន្លំធ្វើភេទទី ៣ ឱ្យជួយកែប្រែ

ថ្ងៃទី ២៩ ខែ កក្តដា ឆ្នាំ ២០២០ ម៉ោង ០៩:២៨

ថៅកែស្រីវ័យក្មេងត្រូវស្នងមុខជំនួញពីឪពុកម្តាយ រវល់ដល់ថ្នាក់គ្មានពេលតែងខ្លួន រហូតត្រូវជួលប្រុសស្អាតម្នាក់បន្លំធ្វើភេទទី ៣ ឱ្យជួយកែប្រែ

កម្សាន្ត៖ ឱ្យតែឮពាក្យថាប្រហុក អ្នកណាៗក៏ដឹងដែរថាមានក្លិនស្អុយ តែបើនិយាយពីរសជាតិវិញ គឺជាប់ចិត្តដែលវាជាម្ហូបតំណាងឱ្យខ្មែរយើងផងដែរ។ យ៉ាងណាមិញ សម្រាប់រឿងភាគខ្មែរ “ប្រហុកក្រអូប” ដែលនឹងត្រៀមចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ និងផេកផ្លូវការរបស់ CTN និង MyTV ក្នុងពេលឆាប់ៗនេះ បានបង្ហាញពីជីវិតរបស់នារីស្រស់ស្អាតម្នាក់ដែលត្រូវឪពុកម្តាយជួបគ្រោះថ្នាក់ចរាចរណ៍ ស្លា ប់ចោលធ្វើឱ្យនាងត្រូវមានភាពរឹងមាំដើម្បីកាន់មុខជំនួញបន្ត។



សាច់រឿង “ប្រហុកក្រអូប” បានបង្ហាញពីជីវិតថៅកែស្រីវ័យក្មេង ស្រស់ស្អាតដែលមានឈ្មោះ ពេជ្រ គឺជានិស្សិតដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកច្បាប់ ដោយសារនាងមានក្តីស្រមៃចង់ក្លាយជាមេធាវី ប៉ុន្តែរូបនាងត្រូវបង្ខំចិត្តលះបង់ចោល ដោយសារត្រូវកាន់កាប់តួនាទីបន្តពីឪពុកម្តាយក្នុងការគ្រប់គ្រងសិល្បកម្មផលិតទឹកត្រី។ ជានារីម្នាក់ដែលត្រូវរ៉ាប់រងការងារគ្រប់បែបយ៉ាងធ្វើឱ្យ ពេជ្រ គ្មានពេលវេលាតុបតែងខ្លួនដូចនារីដទៃឡើយ រហូតធ្វើឱ្យអាណាព្យាបាលដែលត្រូវជាតាយាយរបស់នាង កើតក្តីបារម្ភជាខ្លាំង និងបានជួលបុរសម្នាក់ឈ្មោះ វិសាល មកក្លែងធ្វើជាភេទទី ៣ ដើម្បីផ្លាស់ប្តូរនាងទៀតផង។



នេះគ្រាន់តែជាសាច់រឿងត្រួសៗប៉ុណ្ណោះ ដូចនេះបើចង់ដឹងសាច់រឿងពេញថាតើ ក្រោយពីវិសាលដែលជាតួឯកប្រុសក្នុងរឿងភាគ ប្រហុកក្រអូប បានបន្លំខ្លួននៅក្បែរ ពេជ្រ ហើយបានផ្លាស់ប្តូរថៅកែស្រីវ័យក្មេងរូបនេះបានអ្វីខ្លះ កុំភ្លេចតាមដានទស្សនារឿង “ប្រហុកក្រអូប” នៅលើកញ្ចក់ទូរទស្សន៍ និងផេកផ្លូវការរបស់ CTN ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ រៀងរាល់ថ្ងៃសៅរ៍-អាទិត្យ វេលាម៉ោង ៧-៨ យប់ និងនៅលើ MyTV ចាប់ពីថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២០ រៀងរាល់ថ្ងៃចន្ទ-អង្គារ វេលាម៉ោង ១-២ ថ្ងៃត្រង់តទៅ៕


អត្ថបទ៖  MyTV Plus