trollkhmer news
រឿង “មន្តស្នេហ៍ក្រមុំឆ្នាស” នៅ MYTV
ថ្ងៃទី ២១ ខែ កក្តដា ឆ្នាំ ២០២០ ម៉ោង ១២:៣៩

ភ្នំពេញ៖ ឆាប់ៗខាងមុខនេះ រៀងរាល់ថ្ងៃចុងសប្តាហ៍ អាហារថ្ងៃត្រង់ ចាប់ពីថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ទូរទស្សនិកជននឹងបានប្លែកអារម្មណ៍ជាមួយភាពយន្តភាគថៃល្បីមួយទៀត នៅលើកញ្ចក់ស្ថានីយ៍ទូរទស្សន៍ MYTV គឺរឿង “មន្តស្នេហ៍ក្រមុំឆ្នាស” ។ ព្រោះតែអត្តចរិតកាច ឆ្នាស រឹងរួស អ្នកដទៃធ្វើអ្វីពុំសូវត្រូវចិត្ត ជាហេតុធ្វើឱ្យអ្នកដទៃ មិនថាបុគ្គលិកក្រោមបង្គាប់ខ្លួនពុំសូវមានអ្នកណាចូលចិត្ត ហើយកោតខ្លាច ម្ចាស់ក្រមុំថ្មី ដែលជាអ្នកស្នងដំណែងក្រុមហ៊ុន ពីឪពុក រហូតដល់គេដាក់រហ័សនាមថា ស្រីឆ្នាស គ្រប់គ្នាៗ។

តែភាពឆ្នាស កាចរឹងរួសនោះ របស់ម្ចាស់ក្រមុំថ្មី ត្រូវបានរសាត់ជាសះស្បើយបន្តិចម្តងៗ ដោយសារកម្លោះលេខាសង្ហាមកក្បែរ ហើយមានចិត្តអត់ធន់អាចទប់ទល់ជាមួយអត្តរិចក្រមុំឆ្នាសបាន។ ដូចនេះ ចង់ដឹងថាតើកម្លោះលេខាសង្ហា យុទ្ធិកាន មានមន្តថ្នាំអ្វី ដែលអាចបន្សាប់អត្តចរិតកាចឆ្នាសម្ចាស់ក្រមុំបាននោះ? សូមរងចាំទស្សនាតាមដានទាំងអស់គ្នានៅលើកញ្ចក់ទូរទស្សន៍ MYTV តែមួយគត់ រៀងរាល់ចុងសប្តាហ៍ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ វេលាម៉ោង ១២ ថ្ងៃត្រង់ នឹងផ្សាយឡើងវិញ វេលាម៉ោង ៥ ល្ងាច ហើយនឹងមានឡាយបន្តផ្ទាល់លើបណ្តាញសង្គមហ្វេកបុកផេក MYTV ផងដែរ។ សូមអរគុណ




Share this
Facebook
Twitter
Google+
Pinterest
ព័ត៌មានផ្សេងទៀត