trollkhmer news
ដំណឹងល្អ! ៤ ប្រកួតក្នុងមួយថ្ងៃសម្រាប់ World Cup 2022 នៅប្រទេសកាតា
ថ្ងៃទី ១៦ ខែ កក្តដា ឆ្នាំ ២០២០ ម៉ោង ១៥:៥១

កាតា៖ សម្រាប់ការប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោក FIFA World Cup 2022 ដែលធ្វើឡើងនៅប្រទេសកាតានោះគឺមានចំនួន ៤ ប្រកួតក្នុងមួយថ្ងៃក្នុងវគ្គ Group Stage ដោយចំណាយពេល ១១ ម៉ោងដែលមានន័យថា ទស្សនិកជនលែងបារម្ភរឿងមើលការប្រកួតជាន់ម៉ោងគ្នាហើយ។

ការប្រកួតទីមួយប្រចាំថ្ងៃនឹងចាប់ផ្តើមវេលាម៉ោង ១ ថ្ងៃត្រង់ម៉ោងក្នុងប្រទេសកាតា ដោយមួយថ្ងៃមានចំនួន ៤ ប្រកួតក្នុងមួយថ្ងៃ ហើយការប្រកួតទីបួនវិញនឹងចាប់ផ្តើមលេងនៅវេលាម៉ោង ១០ យប់ម៉ោងក្នុងប្រទេសកាតាដែលសរុបមកការប្រកួតទាំងបួននឹងចាប់ផ្តើមលេងវេលាម៉ោង ១ ថ្ងៃត្រង់ និងបញ្ចប់វិញវេលាម៉ោង ១២ យប់ម៉ោងក្នុងប្រទេសកាតា។

ថ្ងៃប្រកួតបើកឆាកលើកដំបូងនឹងធ្វើឡើងនាថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅកីឡដ្ឋាន Al Bayt ដែលផ្ទុកទស្សនិកជនបាន ៦ ម៉ឺននាក់។ សម្រាប់វគ្គផ្តាច់ព្រ័ត្រវិញនឹងធ្វើឡើងនាថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០២២ នៅកីឡដ្ឋាន Lusail ដែលផ្ទុកទស្សនិកជនបាន ៨ ម៉ឺននាក់ ដោយកីឡដ្ឋាន Al Bayt នឹងទុកសម្រាប់លេងវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ។ FIFA នឹងធ្វើពិធីចាប់ក្រុមតាមពូលនីមួយៗនាអំឡុងខែ មិថុនា ឆ្នាំ ២០២២ មុននឹងរៀបចំម៉ោងសម្រាប់ការប្រកួតនីមួយៗ។ FIFA បានយល់ព្រមលើគម្រោងផ្តល់ជំនួយចំនួន ១.៥ ពាន់លានដុល្លារដើម្បីជួយដល់ផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ ទៅលើគម្រោង FIFA World Cup 2022៕
ប្រភព : ESPN
Share this
Facebook
Twitter
Google+
Pinterest
ព័ត៌មានផ្សេងទៀត