trollkhmer news

ក្ដៅ​ៗ Man City ​រួច​ផុត​ពី​ការ​ពិន័យ​មិន​ឱ្យ​លេង UEFA Champions League ​២​ឆ្នាំ​ហើយ​

ថ្ងៃទី ១៤ ខែ កក្តដា ឆ្នាំ ២០២០ ម៉ោង ០៨:៤២

ក្ដៅ​ៗ Man City ​រួច​ផុត​ពី​ការ​ពិន័យ​មិន​ឱ្យ​លេង UEFA Champions League ​២​ឆ្នាំ​ហើយ​


​ក្រុម Manchester City ​បាន​តវ៉ា​ឈ្នះ​ក្ដី​ជាមួយ UEFA ​ហើយ ​ដោយ​ពួកគេ​នឹង​អាច​ចូល​លេង​ពាន​រង្វាន់ UEFA Champions League ​បាន​វិញ​ជា​ធម្មតា។


​កាល​ពី​ពេល​កន្លង​ទៅ​នេះ UEFA ​បាន​ចោទ​ក្រុម Man City ​ថា​បាន​ធ្វើ​ខុស​ច្បាប់​"តុល្យភាព​ហិរញ្ញ​វត្ថុ" ដោយ​ពួកគេ​បាន​ចំណាយ​លុយ​ច្រើន​លើសលប់​​ពី​ចំណូល​របស់​ខ្លួន​ដើម្បី​ទិញ​ដូរ​កីឡាករ​នៅ​អំឡុង​ប៉ុន្មាន​រដូវ​កាល​ចុង​ក្រោយ​នេះ។ ​ខណៈ​ដែល​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប​នេះ ​ក៏​បាន​ពិន័យ​ក្រុម​របស់​លោក Pep ​មិន​ឱ្យ​លេង UCL ​រហូត​ដល់​២​ឆ្នាំ ​ផង​ដែរ ​និង​ពិន័យ​ជា​ប្រាក់​រាប់​លាន​ផោន​ទៀត។


​តែ​ក្រុម Man City ​ក៏​បាន​តវ៉ា​ប្ដឹង​បក​ស្វែង​រក​យុត្ដិធម៍​វិញ​ផង​ដែរ។ ​ដោយ​ការ​សម្រេច​ជា​ចុង​ក្រោយ​នៅ​មុន​នេះ គឺ​ក្រុម Man City ​អាច​រួច​ផុត​ពី​ពិន័យ​បាន។