trollkhmer news

គូដែលត្រូវ​ប្រកួត​​ប៉ះ​គ្នា​ក្នុង​វគ្គ ៨ក្រុម​នៅ Europa League ចេញ​ហើយ ខណៈ​វគ្គ ១៦ក្រុម​លេង​អត់​ទាន់​ចប់

ថ្ងៃទី ១១ ខែ កក្តដា ឆ្នាំ ២០២០ ម៉ោង ០៨:៥០

គូដែលត្រូវ​ប្រកួត​​ប៉ះ​គ្នា​ក្នុង​វគ្គ ៨ក្រុម​នៅ Europa League ចេញ​ហើយ ខណៈ​វគ្គ ១៦ក្រុម​លេង​អត់​ទាន់​ចប់



ក្នុង​ថ្ងៃ​នេះ​ដែរ UEFA បាន​រៀប​ចំ​ការ​ចាប់​ឆ្នោត​ជ្រើសរើស​គូ​ប្រកួត​ ដែល​នឹង​ត្រូវ​ប៉ះ​គ្នា​នៅ​ក្នុង​វគ្គ ៨ក្រុម​ ចុង​ក្រោយ​នៅ​ក្របខ័ណ្ឌ UEFA Europa League។ គូ​ប្រកួត​ទាំង​នោះ​មាន​ដូច​ជា៖


១. Shakhtar Donetsk/ Wolfsburg ប៉ះ​នឹង​ Basel/ Frankfurt

២. Manchester United/ LASK ប៉ះ​នឹង​ Copahagen/ Istanbul Başakşehir

៣. Inter Milan/ Getafe ប៉ះ​នឹង Bayer Leverkusen/ Rangers

៤. Wolves អង់គ្លេស/ Olympiacos ប៉ះ​នឹង Roma/ Sevilla


ការ​ប្រកួត​វគ្គ ៨ក្រុម​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី ១០-១១សីហា ឆ្នាំ២០២០ ដែល​នឹង​លេង​នៅ​ប្រទេស​អាល្លឺម៉ង់។ វគ្គ ១៦ក្រុម​ចុង​ក្រោយ​វិញ នឹង​ត្រូវ​លេង​នៅ​ថ្ងៃ​ទី៥-៦ ខែ​សីហា។ ចំពោះ​ក្រុម​លេង​ជើង​ទី រួច នឹង​ត្រូវ​លេង​នៅ​កីឡដ្ឋាន​របស់​ក្លឹប​ម្ចាស់​ផ្ទះ​សម្រាប់​ជើង​ទី។ តែ​ចំពោះ​ក្រុម​មិន​ទាន់​បាន​លេង មាន​ដូច​ជា Getafe/ Inter Milan និង Roma/ Sevilla នឹង​ត្រូវ​ប៉ះ​គ្នា​នៅ​ប្រទេស​អាល្លឺម៉ង់៕

ប្រភព​ : UEFA