trollkhmer news

ដើរលេងមិនឆ្អែតទេមើលទៅ! Premier League គ្រោងទុកពេលឲ្យកីឡាករសម្រាកបិទរដូវកាលចំនួនតែ...

ថ្ងៃទី ១០ ខែ កក្តដា ឆ្នាំ ២០២០ ម៉ោង ១៦:០៩

ដើរលេងមិនឆ្អែតទេមើលទៅ! Premier League គ្រោងទុកពេលឲ្យកីឡាករសម្រាកបិទរដូវកាលចំនួនតែ...



អង់គ្លេស៖​ លីគកំពូលរបស់អង់គ្លេស Premier League គ្រោងនឹងទុលពេលឲ្យកីឡាករសម្រាកបិទរដូវកាលនេះតែ ២សប្តាហ៍ ប៉ុណ្ណោះ ដើម្បីត្រៀមខ្លួនសម្រាប់រដូវកាលថ្មីខាងមុខ។

កីឡាករ Paul Pogba

ជាក់ស្តែងក្លិបនៅលីគកំពូលរបស់អឺរ៉ុបនឹងចាប់ផ្តើមធ្វើការប្រកួតកម្តៅសាច់ដុំមុនបើករដូវកាលថ្មី ២០២០-២០២១ (Preseason) នៅថ្ងៃទី១០ ខែសីហាខាងមុខ។ ស្របពេលជាមួយគ្នានេះដែរ លីគកំពូល Premier League នឹងធ្វើការបញ្ចប់រដូវកាល ២០១៩-២០២០ របស់ខ្លួននៅថ្ងៃទី២៥ ខែនេះ។

ក្រុមកីឡាកររបស់ក្លិប Liverpool

ក្រុមកីឡាកររបស់ក្លិប Man City

ដោយឡែកក្លិបមួយចំនួនដូចជា Manchester City, Manchester United និង Wolves នឹងត្រូវជាប់កាតាព្វកិច្ចនៅពានរង្វាន់ទ្វីបអឺរ៉ុប Champions League និង Europa League នៅចំពេលដែលក្លិបដ៏ទៃទៀតប្រកួតកម្តៅសាច់ដុំសម្រាប់រដូវកាលថ្មី។

កីឡាករ Mohamed Salah

យ៉ាងណាមិញ គណៈគ្រប់គ្រងក្លិបទាំងអស់នៅ Premier League ស្នើសុំឲ្យគ្រប់កីឡាករកុំឲ្យធ្វើដំណើឆ្ងាយៗពេក ពោលគឺដើរលេងតែក្នុងប្រទេសអង់គ្លេសទៅបានហើយពីព្រោះពេលសម្រាកមានរយៈពេលខ្លី ដោយរដូវកាលថ្មី ២០២០-២០២១ នឺងត្រូវចាប់ផ្តើមនៅថ្ងៃទី១២ខែកញ្ញាខាងមុខនេះហើយ៕



ប្រភព​ : Dailymail