trollkhmer news

ស្មានតែអ្នកណា! ពូ Rey Mysterio សោះឡើងផ្អែមល្ហែមតែម្តង

ថ្ងៃទី ១០ ខែ កក្តដា ឆ្នាំ ២០២០ ម៉ោង ១៥:៥៣

ស្មានតែអ្នកណា! ពូ Rey Mysterio សោះឡើងផ្អែមល្ហែមតែម្តង


បរទេស៖ ប្រិយមិត្តប្រាកដជាបានស្គាល់ហើយ តារា WWE ដែលមានរហស្សនាមថា 619 ជាអ្នកមានក្បាច់ពិសេសជាងគេនៅលើសង្វៀន។ មានមនុស្សមិនច្រើនទេដែលធ្លាប់បានឃើញបុរសវ័យ ៤៥ឆ្នាំរូបនេះ មិនពាក់ស្រោមមុខដ៏ទាក់ទាញរបស់គាត់។



ក្រឡេកទៅមើលកាលពីមុន មាន​កីឡាករ WWE ជាច្រើនចង់ដឹងពីអត្តសញ្ញាណរបស់បុរសអាដ៌កំបាំងម្នាក់នេះ។ អ្វីដែលមិននឹកស្មាននៅពេលនេះ គាត់បានបង្ហាញមុខមាត់ពិត ដោយបង្ហោះរូបនៅលើបណ្តាញសង្គម Instagram ផ្ទាល់ខ្លួន។



 Mysterio បង្ហាញនូវរូបភាពមួយសន្លឹក ដែលបង្ហាញពីមុខមាត់ពិតរបស់គាត់ ជាមួយនឹងដៃគូជីវិត Angie Gutierrez ព្រមទាំងសារជូនពរថ្ងៃកំណើតដ៏ផ្អែមល្ហែមជាច្រើន។ ពួគគាត់ទាំងពីររស់នៅក្នុងផ្ទះដែលមានតម្លៃ១លានផោន (ប្រមានជាង១លាន២សែនដុល្លារ) ក្នុងរដ្ឋកាលីហ្វ័រញ៉ា។ Mysterio នឹងត្រូវប្រកួតជាមួយ Rollins សម្រាប់កម្មវិធីមួយដ៏អស្ចារ្យ នាពេលខាងមុខ៕





ប្រភព​ : The Sun