trollkhmer news

“ធាតុប្រល័យធាតុ” គឺជាខ្សែភាពយន្តបែបមន្តអាគមបូករួមនឹងការប្រយុទ្ធតទល់គ្នាតាមរយៈផ្លូវងងឹត រវាងធាតុល្អ និងធាតុអាក្រក់

ថ្ងៃទី ០១ ខែ កក្តដា ឆ្នាំ ២០២០ ម៉ោង ១៦:៤២

“ធាតុប្រល័យធាតុ” គឺជាខ្សែភាពយន្តបែបមន្តអាគមបូករួមនឹងការប្រយុទ្ធតទល់គ្នាតាមរយៈផ្លូវងងឹត រវាងធាតុល្អ និងធាតុអាក្រក់

កម្សាន្ត៖ “ធាតុប្រល័យធាតុ” សាច់រឿងព្រឺព្រួចពោរពេញទៅដោយមន្តអាគមមានទាំងផ្លូវល្អ និងអាក្រក់ ដោយតួអង្គអាក្រក់មានចំណេះវិជ្ជាខាងផ្លូវងងឹតបានចាប់មនុស្សទាំងរស់យកទៅបូជាស្រស់ៗរហូតដល់ជនរងគ្រោះស្លាប់យ៉ាងវេទនា ស្របពេលដែលតួអង្គល្អបានព្យាយាមជួយសង្គ្រោះជីវិតមនុស្សឱ្យអស់លទ្ធភាពដោយសារខ្លួនមានញាណពិសេសអាចដឹងហេតុការណ៍អាក្រក់កើតឡើងមុន។ 



សាច់រឿងដ៏គួរឱ្យជក់ចិត្តនេះបានចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ ក៏ដូចជាផេកផ្លូវការរបស់ស្ថានីយ៍ទូរទស្សន៍ CTN នៅថ្ងៃនេះដែលទើបតែបានចាក់ផ្សាយត្រឹមភាគដំបូងប៉ុណ្ណោះ ប៉ុន្តែសាច់រឿងហាក់ទាក់អារម្មណ៍ទស្សនិកជនឱ្យចាំតាមដានទស្សនាចង់ដឹងសាច់រឿងបន្តថាតើជោគជតារបស់ជនរងគ្រោះនឹងទៅជាយ៉ាងណា។



ចង់ដឹងថា ការប្រយុទ្ធគ្នាតាមផ្លូវងងឹតនេះអាចបំផ្លាញមនុស្ស ឬ សង្គ្រោះមនុស្សបានដល់កម្រិតណា កុំភ្លេចតាមដានរឿង “ធាតុប្រល័យធាតុ” ដែលមានចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង ១២ ថ្ងៃត្រង់ និង ម៉ោង ៩ យប់នៅលើកញ្ចក់ទូរទស្សន៍ និងផេកផ្លូវរបស់ CTN។ ចង់ជ្រាបថា រឿងភាគថៃមួយនេះគួរឱ្យជក់ចិត្តដល់កម្រិតណា តោះទៅទស្សនាឈុតខ្លីទាំងអស់គ្នា៕