trollkhmer news

នៅថ្ងៃស្អែកនេះស្ថានីយទូរទស្សន៍ CTN នឹងផ្សាយជូនទស្សនានូវកម្មវិធីធ្វើមុខម្ហូបបែបខ្មែរថ្មីមួយទៀតហើយ!

ថ្ងៃទី ០១ ខែ កក្តដា ឆ្នាំ ២០២០ ម៉ោង ១៦:២២

នៅថ្ងៃស្អែកនេះស្ថានីយទូរទស្សន៍ CTN នឹងផ្សាយជូនទស្សនានូវកម្មវិធីធ្វើមុខម្ហូបបែបខ្មែរថ្មីមួយទៀតហើយ!

កម្សាន្ត៖ ការរំពឹង នឹងទន្ទឹងរង់ចាំបានមកដល់ទៀតហើយ ប្លែកសម្រាប់ឆ្នាំ២០២០ ទស្សនិកជនពិតជាបានឃើញពីស្នាដៃធ្វើម្ហូបរបស់តារា សម្តែង តារាច្រៀងល្បីៗប្រចាំប្រទេសកម្ពុជា ថាតើគាត់អាចចំអិនម្ហូបបានប៉ុន្មានមុខ ហើយមានរស់ជាតិបែបណា ដើម្បីឱ្យគណៈកម្មការត្រួតពិនិត្យ ថាតើក្រុមរបស់ខ្លួនអាចទទួលបានជ័យជម្នះពីគូរប្រកួតបានដែរឬទេ? ហើយក្រុមមួយណានឹងក្លាយជាម្ចាស់ជ័យលាភីទឹកប្រាក់ចំនួន ២០លានរៀល ពីកម្មវិធី “សង្វៀនម្ហូប” របស់ស្ថានីយទូរទស្សន៍ CTN។



មួយសប្តាហ៍ ទៅមួយសប្តាហ៍ គូរប្រកួតនីមួយៗពិតជាខិតខំប្រឹងប្រែង មិនបន្ធូរដៃដល់គូរប្រកួតរបស់ខ្លួននោះឡើយ គោលដៅសំខាន់របស់ក្រុម ត្រូវធ្វើយ៉ាងណាដើម្បីយកភាពជោគជ័យឱ្យបាន ឆ្ពោះទៅដណ្តើមទឹក ២០ប្រាក់លានរៀលពីកម្មវិធី “សង្វៀនម្ហូប” ។ មិនត្រឹមតែប៉ុណ្ណឹងនោះទេ អ្នកខ្លះរំភើបរហូតដល់ស្រក់ទឹកភ្នែកពេលដែលដឹងថាខ្លួនអាចធ្វើបាននៅក្នុងកម្មវិធីមួយនេះ ហើយខ្លះទៀតចាញ់ដោយមិនអស់ចិត្ត ស្តាយអ្វីដែលខ្លួនធ្វើមិនបានល្អ។



សូមកុំភ្លេចរង់ចាំទស្សនាកម្មវិធី “សង្វៀនម្ហូប” តាមរយៈកញ្ចក់ទូរទស្សន៍ CTN និង Page CTN រៀងរាល់ថ្ងៃ ព្រហស្បតិ៍ វេលាម៉ោង ៨យប់-៩យប់ តទៅ៕