trollkhmer news

រឿង “ជោគជតាពិឃាត” នៅ MYTV ឆាប់ៗនេះ

ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២០ ម៉ោង ១៦:៣៩

រឿង “ជោគជតាពិឃាត” នៅ MYTV ឆាប់ៗនេះ

ភ្នំពេញ៖ ឆាប់ៗនេះ  ទស្សនិកជននឹងបានទស្សនា រឿង “ជោគជតាពិឃាត” ជាភាពយន្តភាគថៃល្បី ដែលជាសាច់រឿងជក់ចិត្ត ដិតអារម្មណ៍ មានឈុតឆាកយុទ្ធសាស្ត្រ វាយប្រហារ សង្គ្រាម លាយឡំនឹងជីវិតស្នេហាដ៏ជូរចត់កម្សត់ រស់ឃ្លាតចាកឆ្ងាយពីគ្នា ព្រោះតែបេសកកម្មបម្រើជាតិ។



លើសពីនេះទៀត ព្រោះតែជំនឿជឿការទស្សន៍ទាយខ្សែរជីវិត បានធ្វើឱ្យមនុស្សពីរនាក់រួមសម្បថ ដោយដំណក់ឈាមជាសាក្សី រាប់អានស្រឡាញ់គ្នាជាបងប្អូនអស់មួយជីវិត ប្រែទៅជាភាពសៅហ្មងខ្វល់ ខ្វាយក្នុងចិត្ត ដោយទំនាយទាយថា នឹងមានម្នាក់ស្លាប់ បើនៅជាមួយគ្នា។ 



 អបីយ៍ជំនឿ ក្បួនទស្សន៍ទាយហោរាសាស្ត្រ ជោគជតាជីវិត នៃមនុស្ស មានតាំងពីសម័យកាលដ៏យូរលង់ណាស់មកហើយ ដែលបានដក់ជាប់ជាជំនឿ របស់មនុស្សរហូតមកដល់ពេលបច្ចុប្បន្ន ថ្វីត្បិតតែ ពិភពលោកនេះបានជឿនលឿនដោយវិទ្យាសាស្ត្រ ពោរពេញទៅដោយបច្ចេកវិទ្យាទំនើបៗយ៉ាងណាក៏ដោយចុះ។ 



ដូចនេះ ថាតើ រឿង “ជោគជតាពិឃាត” មានឈុតឆាកជក់ចិត្តយ៉ាងណានោះ សូមរង់ចាំទស្សនាចាប់ពីថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០២០ វេលាម៉ោង ១១ ព្រឹក ខាងមុខនេះ បន្ទាប់ពីរឿង “មន្តស្នេហ៍ក្រមុំតូច” នៅលើកញ្ចក់ទូរទស្សន៍ MYTV នឹងការឡាយលើផេកផ្លូវការ MYTV DRAMA ផងដែរ៕