trollkhmer news

UEFA បញ្ជាក់​កាលបរិច្ឆេទ​វិល​ត្រឡប់​សម្រាប់​ពានរង្វាន់ UCL និង UEL

ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២០ ម៉ោង ១៤:៤៨

UEFA បញ្ជាក់​កាលបរិច្ឆេទ​វិល​ត្រឡប់​សម្រាប់​ពានរង្វាន់ UCL និង UEL



អន្តរជាតិ៖ UEFA បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ការ​ប្រកួត​ពានរង្វាន់ Champions League រដូវ​កាល​នេះ ដែល​ត្រូវ​បាន​ផ្អាក​ចាប់តាំងពី​ខែមីនា ដោយសារ​តែ​ការ​រាតត្បាត​នៃ​វីរុស​កូ​វី​ដ​-១៩ នឹង​ត្រូវ​បញ្ចប់​ការ​ប្រកួត​របស់​ខ្លួន ចាប់ពី​វគ្គ៨​ក្រុម​ ចុង​ក្រោយ​រហូត​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​ទីក្រុង Lisbon ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់ នៅ​ក្នុង​ខែសីហា​ខាង​មុខ​នេះ​។



អគ្គលេខាធិការ​រង UEFA លោក Giorgio Marchetti បាន​បញ្ជាក់​ឱ្យ​ដឹង បន្ទាប់​ពី​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​ថា ការ​ប្រកួត​វគ្គ ៨​ក្រុម​ ចុង​ក្រោយ និង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នឹង​ត្រូវធ្វើ​ឡើង​តែ​មួយ​ជើង​ប៉ុណ្ណោះ​។



ដោយឡែក​ការ​ប្រកួត​ជើង​ទី​ វគ្គ ១៦​ក្រុម​ ចុង​ក្រោយ​មាន​ចំនួន ៤​គូ ​ដែល​នឹង​ត្រូវ​លេង​មាន​ដូច​ជា Manchester City ជាមួយ Real Madrid, Bayern Munich ជាមួយ Chelsea, Juventus ជាមួយ Lyon និង Barcelona ជាមួយ Napoli នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ខែសីហា នៅ​ទីតាំង​តាម​កាលវិភាគ​ចាស់ ឬ​ក៏​នៅ​ប្រទេស​ព័រ​ទុ​យ​ហ្កា​ល់​ផ្ទាល់​តែ​ម្តង​។


ទីក្រុង Cologne ប្រទេស​អា​ល្លឺ​ម៉​ង់

សូម​ជម្រាប​ជូន​ថា បច្ចុប្បន្ន​ក្រុម PSG, Atletico Madrid, Atalanta និង RB Leipzig បាន​កក់​កៅអី​រួចរាល់​សម្រាប់​ការ​ប្រកួត​វគ្គ ៨​ក្រុម ​ចុង​ក្រោយ ដែល​នឹង​ត្រូវធ្វើ​ឡើង​នៅ​ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់​ខាង​មុខ​។


ទីក្រុង Lisbon ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់

ក្នុង​នោះ UEFA ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ទំរង់​ស្រ​ដៀង​គ្នា​នេះ នឹង​ត្រូវ​ប្រើប្រាស់​ដើម្បី​បញ្ចប់​ការ​ប្រកួតប្រជែង​ពានរង្វាន់ Europa League រដូវ​កាល​នេះ ដែល​នឹង​ត្រូវធ្វើ​ឡើង​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ ចាប់ពី​ថ្ងៃ​ទី​១០ ខែសីហា​ដល់​ថ្ងៃ​ទី​២១ ខែសីហា ជាមួយនឹង​ការ​ប្រកួត​ដែល​ត្រូវធ្វើ​ឡើង​នៅ​ទីក្រុង Duisburg, Duesseldorf និង Gelsenkirchen ខណៈ​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នឹង​ត្រូវធ្វើ​ឡើង​ក្នុង​ទីក្រុង Cologne



ប្រភព​ : Reuters