trollkhmer news

Oscar Garci៖ Messi ជា​កីឡាករ​ម្នាក់​គត់ អាច​ធ្វើ​​ដូចអ្វី Ronaldo បាន​ធ្វើ

ថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០២០ ម៉ោង ១៦:៣២

Oscar Garci៖ Messi ជា​កីឡាករ​ម្នាក់​គត់ អាច​ធ្វើ​​ដូចអ្វី Ronaldo បាន​ធ្វើ


«Messi ជា​កីឡាករ​ម្នាក់​គត់ អាច​ធ្វើ​​ដូចអ្វី Ronaldo បាន​ធ្វើ»។ នេះ​ជា​ការ​លើកឡើង របស់​អតីត​ខ្សែ​បម្រើ​កណ្ដាល​ក្លិប​អ្នក​មាន​បុណ្យ Oscar Garcia



Ronaldo ជា​តារា​ឆ្នើម​មួយ​រូប និង​មាន​រដូវ​កាល​ដ៏​ចងចាំ​នៅ​ក្លឹប​ Barcelona។ អតីត​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ប្រេស៊ីល រក​បាន​ ៤៧​គ្រាប់ ​នៅ​​​ឆ្នាំ១៩៩៦-១៩៩៧ ដែល​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នកគាំទ្រ​លើ​ពិភពលោក​។ Garcia បាន​បញ្ជាក់​ថា លោក​មិន​ដែល​ឃើញ​កីឡាករ​ល្អណា​ដូចជា Ronaldo ប្រេស៊ីល​ឡើយ រហូត​​ការ​មក​ដល់​របស់ Messi ​​កីឡាករ​ឆ្នើម​បំផុត​​នៅ Camp Nou នា​ពេល​បច្ចុប្បន្ន។

​អ្នក​ចាត់ការ​ក្រុម Celta វ័យ​ ៤៧​ ឆ្នាំ​ប្រាប់​ទៅ​កាន់ Marca ៖«ខ្ញុំ​ពិត​ជា​មាន​សំណាង​ណាស់ ដែល​បាន​នៅ​ជិត​ការ​ស៊ុត​បញ្ចូល​ទី​របស់​គាត់ (Ronaldo)។ ខ្ញុំ​ឃើញ​គាត់​ពិត​ជា​ផ្លាស់ទី​លឿន វា​ថែម​ទាំង​ពិបាក​​ក្នុង​ការ​ចាប់​គាត់​ណាស់។ ពេល​នៅ​ហ្វឹក​ហាត់ យើង​ឃើញ​គាត់​​ប្លែក​ពី​​គេ ដែល​នោះ​គឺ​គាត់​ជួយ​យើង​បាន​ច្រើន»។ ​



ចាប់​តាំង​ពី​ការ​មក​ដល់​របស់ Lionel Messi ​លោក​មិន​ដែល​ឃើញ​កីឡាករ​ណា បណ្ដើរ​បាល់​លឿន​បែប​នោះ​ទេ ហើយ​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​តែ​ម្នាក់​គត់ ដែល​អាច​ធ្វើ​ដូច Ronaldo បាន។ អ្នកចាត់ការ​ទូទៅក្រុម​​ Celta សញ្ញជាតិ​អេស្ប៉ាញ បាន​បញ្ជាក់​បែប​នេះ ៖«ខ្ញុំ​ធ្លាប់​ឃើញ​តែ​គាត់ និង Messi ប៉ុណ្ណោះ អាច​ធ្វើ​បែប​នោះ​បាន»៕





ប្រភព​ : Goal