trollkhmer news

Beckham ចង់បានអតីតម្ចាស់អាវលេខ៩ របស់ Man UTD ម្នាក់នេះ ទៅលេងឲ្យក្លិបរបស់ខ្លួន

ថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០២០ ម៉ោង ១៦:១៣

Beckham ចង់បានអតីតម្ចាស់អាវលេខ៩ របស់ Man UTD ម្នាក់នេះ ទៅលេងឲ្យក្លិបរបស់ខ្លួន


យោងតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថាក្លិប Inter Miami ដែលគ្រប់គ្រងដោយអតីតខ្សែបម្រើឆ្នើមក្រុម Man UTD លោក David Beckham បានធ្វើការដាក់សំណើចរចាផ្ទេរយកខ្សែប្រយុទ្ធ Radamel Falcao មកកាន់ក្របខណ្ឌ​ Major League Soccer (MLS)



Falcao បច្ចុប្បន្នកំពុងប្រកបអាជីពនៅលីគកំពូលតួកគី ដោយលេងឲ្យក្លិប Galatasaray SK ខណៈក្នុងរដូវកាលនេះ ខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំ​ បានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ នៅក្របខណ្ឌ Süper Lig ពោលក្នុងចំណោមការបង្ហាញាខ្លួន ១៤ប្រកួត គេស៊ុតបាន ៩គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន ១ដង



ជាមួយគ្នានេះ សមត្ថភាពរកគ្រាប់បាល់របស់គេ បានទាក់ក្រសែភ្នែក អតីតជម្រើសជាតិអង់គ្លេសលោក Beckham។ លើសពីនេះទៅទៀត បើយោងតាមការបញ្ជាក់របស់កាសែត FootMercato ក្លិប Inter Miami បានដាក់សំណើមកកាន់ Falcao រួចរាល់ហើយ ក្នុងការនាំយកទៅពង្រឹងតំបន់ប្រយុទ្ធ ប៉ុន្តែត្រូវបានអតីតម្ចាស់លេខ៩ របស់ Man UTD រូបនេះ បដិសេធ៕





ប្រភព​ : besoccer