trollkhmer news

UEFA Champions League ​វគ្គ​ផ្ដាច់ព្រ័ត្រ​អាច​ទៅ​លេង​នៅ​ព័រទុយហ្កាល់​

ថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០២០ ម៉ោង ០៩:២១

UEFA Champions League ​វគ្គ​ផ្ដាច់ព្រ័ត្រ​អាច​ទៅ​លេង​នៅ​ព័រទុយហ្កាល់​


​លោក Marcelo Rebelo de Sousa ​ប្រធានាធិបតី​ព័រទុយហ្គាល់ ​បាន​បញ្ជាក់​ថា​ប្រទេស​របស់​លោក​អាច​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍ UEFA Champions League ​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន បើ​សិន​ជា UEFA ​ត្រូវ​ការ​។



​ដំបូង​ឡើយ ​ការ​ប្រកួត UEFA Champions League ​នៅ​ឆ្នាំ​នេះ ត្រូវ​ធ្វើ​ឡើង​ទឹក​ដី​ទួរគី​ឯ​ណោះ ប៉ុន្តែ​ដោយសារ​ការ​ប្រកួត​ត្រូវ​លេង​ដោយ​គ្មាន​អ្នក​គាំទ្រ​ចូល​ទស្សនា ​ទើប​ធ្វើ​ឱ្យ​ប្រទេស​នេះ​ពិចារណា​មិន​ចង់​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទេ។ ពួកគេ ​បាន​លើក​ហេតុផល​ថា​ប្រសិន​បើ​មិន​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​បាន​ទេ ​នោះ​ពួកគេ​គ្មាន​លទ្ធភាព​ឡើយ។



ជាមួយ​គ្នា​នេះ​ដែរ ​ខាង​ប្រទេស​ព័រទុយហ្គាល់​ឯ​ណោះ​បាន​ប្រកាស​ថា ប្រសិន​បើ​ទួរគី​មិន​ចង់​ធ្វើ​ទេ ​នោះ​ព័រទុយហ្គាល់​ត្រៀម​ខ្លួន​រួច​រាល់​ជា​និច្ច​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ​លោក Marcelo ​ដែល​ជា​ប្រធានាធិបតី​ព័រទុយហ្គាល់​បាន​អះអាង​ថា​ប្រទេស​លោក​អាច​រៀប​ចំ​បាន ​ក្នុង​ការ​ប្រកួត​នានា ​ដោយ​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ៕



ប្រភព​ : Marca