trollkhmer news

អ្នកឆ្លង COVID-19 លើពិភពលោកកើនដល់ជាង ៦.៤ លាននាក់ ស្លាប់ជាង ៣៨ ម៉ឺននាក់ និងជាសះស្បើយជិត ៣ លាននាក់

ថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០២០ ម៉ោង ០៨:៥៤

អ្នកឆ្លង COVID-19 លើពិភពលោកកើនដល់ជាង ៦.៤ លាននាក់ ស្លាប់ជាង ៣៨ ម៉ឺននាក់ និងជាសះស្បើយជិត ៣ លាននាក់

(បរទេស)៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៦,៤៧៣,០៩៧នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣៨១,៧០៦នាក់ និងជាសះស្បើយឡើងវិញ ២,៩៨៦,១៣៩នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៨៨០,៥២៩នាក់ ស្លាប់ចំនួន ១០៨,០៥៧នាក់ និងជាសះស្បើយចំនួន ៦២៥,៤១៧នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិអ្នកឆ្លងជំងឺកូវីដ១៩នោះ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ៥៥៦,៦៦៨នាក់ ស្លាប់ចំនួន ៣១,២៧៨នាក់ និងជាសះស្បើយ ២៤០,៦២៧នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖



ប្រភព​ : freshnewsasia