trollkhmer news

Messi ក្លាយជា​កីឡាករ​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​បំផុត ត្រឹមវ័យ៣២ឆ្នាំ

ថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០២០ ម៉ោង ១៥:១១

Messi ក្លាយជា​កីឡាករ​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​បំផុត ត្រឹមវ័យ៣២ឆ្នាំ


បើ​យោង​តាម​ទិន្នន័យ​ពី Transfermarkt ដែល​ជា​គេហទំព័រ​វិភាគ និង​ផ្តល់​ជូន​ព័ត៌មាន​ពី​ការ​ដោះ​ដូរ​កីឡាករ​ល្បី​បំផុត​មួយ បាន​ធ្វើការ​បង្ហាញ​ពី​កីឡាករ​បាល់ទាត់​ទាំង​១០ ក្នុង​វ័យ​៣២​ ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​ឆ្នាំ ២០២០


                                                    កីឡាករ Cristiano Ronaldo


ទិន្នន័យ​ខាងលើ​បាន​បង្ហាញ​ថា កីឡាករ Lionel Messi របស់​ក្រុម FC Barcelona ដែល​បច្ចុប្បន្ន​មាន​វ័យ ៣២​ ឆ្នាំ​បាន​ក្លាយជា​កីឡាករ​មាន​តម្លៃ​ថ្លៃ​ជាងគេ​បំផុត ពោល​ក្នុង​តម្លៃ ១០០,៨​លាន​ផោន តាម​ពីក្រោយ​ដោយ​កីឡាករ Cristiano Ronaldo របស់​ក្រុម Juventus វ័យ ៣៥​ ឆ្នាំ​មាន​តម្លៃ ៥៤​លាន​ផោន


                                                    កីឡាករ Robert Lewandowski

ស្រប​ពេល​ដែល​កីឡាករ Pierre-Emerick Aubameyang របស់​ក្រុម Arsenal ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី ​មាន​តម្លៃ ៥០,៤​លាន​ផោន ស្មើគ្នា​ជាមួយ​កីឡាករ Robert Lewandowski របស់​ក្រុម Bayern Munich ខណៈ​ដែល​កីឡាករ Miralem Pjanić របស់​ក្រុម Juventus ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​​​ មាន​តម្លៃ ៤៦,៨​លាន​ផោន ៕​

                                                    កីឡាករ​ Miralem Pjanić

                                                    កីឡាករ Aubameyang

                                                    តារាង​ទិន្នន័យ​កីឡាករ​ទាំង​១០