trollkhmer news

ក្នុងមួយថ្ងៃអាជ្ញាធររកឃើញអ្នកឆ្លង COVID-19 ថ្មីជាង ៦,០០០ នាក់ និងស្លាប់ ១៤៨ នាក់

ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២០ ម៉ោង ១៥:១៣

ក្នុងមួយថ្ងៃអាជ្ញាធររកឃើញអ្នកឆ្លង COVID-19 ថ្មីជាង ៦,០០០ នាក់ និងស្លាប់ ១៤៨ នាក់

ប្រទេសឥណ្ឌាហាក់នៅតែបន្តបង្ហាញសញ្ញាធ្ងន់ធ្ងរ នៃការឆ្លងរាតត្បាតជំងឺ COVID-19 ដដែល ដោយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០នេះ អាជ្ញាធរបានរកឃើញអ្នកឆ្លងជំងឺនេះច្រើនបំផុតមិនធ្លាប់មានគឺ ៦,០៨៨នាក់ និងអ្នកបាត់បង់ជីវិត ១៤៨ នាក់ទៀតនៅក្នុងរយៈពេលតែ ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ។ 



បើបូកបន្ថែមតួលេខថ្មីៗខាងលើនេះទៀត ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបក្នុងប្រទេសឥណ្ឌាកើនដល់ ១១៨,៤៤៧ករណី ក្នុងនោះអ្នកស្លាប់កើនដល់ ៣,៥៨៣នាក់ និងអ្នកជាសះស្បើយឡើងវិញកើនដល់ ៤៨,៥៣៤នាក់។



គួរបញ្ជាក់ថា ថ្ងៃសុក្រនេះគឺជាថ្ងៃទី ៥៩ហើយ ដែលប្រទេសឥណ្ឌាអនុវត្តវិធានការបិទប្រទេស ដើម្បីប្រយុទ្ធនឹងជំងឺឆ្លង COVID-19 ដោយវាទើបតែត្រូវបានអូសបន្លាយពេលបន្ថែមទៀត កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ រហូតដល់ថ្ងៃទី៣១ ខែឧសភា តែម្តង។ ទោះបីជាវិធានបិទប្រទេសនៅបន្តអនុវត្តដដែលមែន ប៉ុន្តែការរឹតត្បិតមួយចំនួនត្រូវបានដកចេញរួចទៅហើយ ក្នុងនោះមានដូចជារថយន្ត អាចធ្វើដំណើរឆ្លងរដ្ឋបាន និងមធ្យោបាយធ្វើដំណើរតាមរថភ្លើង មួយចំនួនអាចដំណើរការឡើងវិញ៕

ប្រភព​ : freshnewsasia