trollkhmer news

Luis Enrique៖ ការប្រកួតដោយគ្មានអ្នកគាំទ្រ ពិតពិបាកជាងរាំជាមួយប្អូនស្រីរបស់អ្នកទៅទៀត

ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២០ ម៉ោង ១៤:០២

Luis Enrique៖ ការប្រកួតដោយគ្មានអ្នកគាំទ្រ ពិតពិបាកជាងរាំជាមួយប្អូនស្រីរបស់អ្នកទៅទៀត

អ្នកចាត់ការក្រុមជម្រើសជាតិអេស្ប៉ាញលោក Luis Enrique បានឲ្យដឹងថា ការ ប្រកួតបិទទ្វារគ្មានអ្នកគាំទ្រ ពិតជាពិបាកជាងរាំជាមួយប្អូនស្រីរបស់អ្នកទៅទៀត។



អតីតគ្រូបង្វឹកក្លិប Barcelona វ័យ ៥០ ឆ្នាំរូបនេះបាននិយាយថា៖ «វាអាក្រក់ណាស់ ខ្ញុំបានមើលបាល់ទាត់លីហ្គអាឡឺម៉ង់ហើយ វាគួរអោយសោកស្តាយណាស់។ អ្នកនឹងបាត់បង់ភាពស្និទ្ធស្នាលនៃគ្រាដ៏អស្ចារ្យ ពេលដែលអ្នកស៊ុតបាល់បញ្ចូលទី  ដោយបានបន្ថែមថា ការប្រកួតដោយគ្មានអ្នកគាំទ្រ ពិតពិបាក ជាងរាំជាមួយប្អូនស្រីរបស់អ្នកទៅទៀត»។



គួរបញ្ជាក់ផងដែរថា គ្មានអ្នកគាំទ្រណាម្នាក់ត្រូវបានអនុញ្ញាតិឲ្យចូលទស្សនាឡើយ ហើយកីឡាករបម្រុង និងគ្រូបង្វឹកត្រូវដាក់ឲ្យនៅឆ្ងាយពីគ្នា ខណៈដែលកីឡាករមិនអាចអបអរពេលរកគ្រាប់បាល់ជាមួយមិត្តរួមក្រុមដូចពីមុននោះទេ៕


ប្រភព​ : BBC