trollkhmer news

ManUtd ខាតបង់ទឹកប្រាក់ប្រមាណ ២០ លានផោនទៅឲ្យប្រព័ន្ធផ្សព្វផ្សាយ

ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២០ ម៉ោង ១១:២៧

ManUtd ខាតបង់ទឹកប្រាក់ប្រមាណ ២០ លានផោនទៅឲ្យប្រព័ន្ធផ្សព្វផ្សាយ

ក្លិប Manchester United បានឲ្យដឹពីការខាតបង់ទឹកប្រាក់ប្រមាណ ២០ លានផោនស្មើនឹង ២៤ លានដុល្លារទៅឲ្យប្រព័ន្ធផ្សព្វផ្សាយ បើទោះបីជាការប្រកួតនឹងត្រឡប់មកវិញក៏ដោយ។



ប្រធានហិរញ្ញវត្ថុក្លិប លោក Cliff Baty បាននិយាយថា៖ «បិសាចក្រហមបានត្រៀមទឹកប្រាក់ ២៤ លានដុល្លារ ដើម្បីសងទៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយវិញ ចំពោះការខកខាននៃការប្រកួត ដោយសារវិបត្តិកូរ៉ូណាវីរុស គិតចាប់តាំងពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០ មក លោកបានបន្ថែមទៀតថា ត្រឹមតែ ៣ប្រកួតចុងក្រោយនាខែមីនដែលត្រូវបានផ្អាកការប្រកួតនោះ Man Utd បានបាត់បង់ចំណូលប្រមាណ ១០លានដុល្លារ និងបន្តខាតបង់ច្រើនជាងនេះទៀតរហូតដល់ចប់រដូវកាលឆ្នាំ២០១៩-២០២០ នេះ»។



គួរបញ្ជាក់ផងដែរថា បណ្តាក្លិបទាំងអស់នៅ Premier League សុទ្ធតែនៅសល់ ៩ ប្រកួត ដើម្បីបញ្ចប់រដូវកាលនេះ ខណៈដែល Manchester United បានកំពុងឈរនៅលេខ ៥ បណ្តោះអាសន្នផងដែរ៕


ប្រភព​ : BBC