trollkhmer news

Giroud នឹងស្នាក់នៅជាមួយតោខៀវ Chelsea រហូតដល់រដូវកាលក្រោយ

ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២០ ម៉ោង ០៩:២១

Giroud នឹងស្នាក់នៅជាមួយតោខៀវ Chelsea រហូតដល់រដូវកាលក្រោយ

Chelsea បានបន្តកុងត្រាជាមួយ Olivier Giroud ត្រឹម ១២ ខែដែលមានន័យថាខ្សែប្រយុទ្ធបារាំងរូបនេះនឹងស្នាក់នៅ Stamford Bridge ដល់រដូវកាលក្រោយ។



កីឡាករវ័យ ៣៣ ឆ្នាំរូបនេះបាននិយាយថា៖ «ខ្ញុំពិតជារីករាយក្នុងការបន្តដំណើរ និងការផ្សងព្រេងរបស់ខ្ញុំនៅឯក្លិបតោខៀវ។ ខ្ញុំកំពុងទន្ទឹងរងចាំការពាក់អាវរបស់ក្រុមតោខៀវម្តងទៀតជាពិសេសនៅចំពោះមុខអ្នកគាំទ្ររបស់យើងនៅ Stamford Bridge នៅពេលដែលមានសុវត្ថិភាពក្នុងការប្រកួតឡើងវិញ»។



គួរបញ្ជាក់ផងដែរថា Giroud បានចូលរួមជាមួយក្រុមតោខៀវ Chelsea ក្រោយចេញពីក្លិប Arsenal កាលពីខែមករាឆ្នាំ ២០១៨ ហើយបានបង្ហាញខ្លួនជាជម្រើសដំបូងបាន ៣៩ ប្រកួត និងបង្ហាញខ្លួនជាកីឡាករបំរុង ៣៧ ប្រកួតដោយស៊ុតបញ្ចូលទីបាន ២១ គ្រាប់៕


ប្រភព​ : BBC