trollkhmer news

ប្រទេសឥណ្ឌា ក្នុង ១ ថ្ងៃរកឃើញអ្នកឆ្លងកូរ៉ូណាវីរុសថ្មីៗជាង​ ៥,៦០០នាក់ និងស្លាប់ ​១៣២នាក់

ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២០ ម៉ោង ១៥:០០

ប្រទេសឥណ្ឌា ក្នុង ១ ថ្ងៃរកឃើញអ្នកឆ្លងកូរ៉ូណាវីរុសថ្មីៗជាង​ ៥,៦០០នាក់ និងស្លាប់ ​១៣២នាក់

អាជ្ញាធរឥណ្ឌា រកឃើញអ្នកឆ្លងកូរ៉ូណាវីរុសចំនួន ៥,៦០៩ នាក់ថ្មីទៀត និងមនុស្ស ១៣២ នាក់ទៀតបាត់បង់ជីវិតនៅក្នុងរយៈពេលតែ ២៤ ម៉ោងប៉ុណ្ណោះ។ 



បូកបន្ថែមតួលេខថ្មីៗខាងលើនេះធ្វើឲ្យចំនួនករណីឆ្លងកូរ៉ូណាវីរុសសរុបកើនដល់ ១១២,៣៥៩ ករណី ក្នុងនោះស្លាប់សរុប ៣,៤៣៥នាក់ និងជាសះស្បើយឡើងវិញ ៤៥,៣០០នាក់។ បើពិនិត្យតាមអត្រាឆ្លងប្រចាំថ្ងៃនេះ គឺឥណ្ឌានៅតែមានកំណើនខ្ពស់ដដែលនៃចំនួនអ្នកឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារកូរ៉ូណាវីរុស។

 

គួរបញ្ជាក់ថា ថ្ងៃព្រហស្បតិ៍នេះគឺជាថ្ងៃទី ៥៨ ហើយដែលប្រទេសឥណ្ឌាអនុវត្តវិធានការបិទប្រទេស ដើម្បីប្រយុទ្ធនឹងកូរ៉ូណាវីរុស ដោយវាទើបតែត្រូវបានអូសបន្លាយពេលបន្ថែមទៀត កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ រហូតដល់ថ្ងៃទី៣១ ខែឧសភា តែម្តង។ ទោះបីជាវិធានបិទប្រទេសនៅបន្តអនុវត្តដដែលមែន ប៉ុន្តែការរឹតត្បិតមួយចំនួនត្រូវបានដកចេញរួចទៅហើយ ក្នុងនោះមានដូចជារថយន្តអាចធ្វើដំណើរឆ្លងរដ្ឋបាន និងមធ្យោបាយធ្វើដំណើរតាមរថភ្លើងមួយចំនួនអាចដំណើរការឡើងវិញ៕


ប្រភព​ : freshnewsasia