trollkhmer news

FC Seoul ត្រូសហព័ន្ធបាល់ទាត់ពិន័យ ១០០ លានវ៉ុន ពីបទយកតុក្កតាសិចដាក់ក្នុងកីឡដ្ឋាន

ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២០ ម៉ោង ១៤:១១

FC Seoul ត្រូសហព័ន្ធបាល់ទាត់ពិន័យ ១០០ លានវ៉ុន ពីបទយកតុក្កតាសិចដាក់ក្នុងកីឡដ្ឋាន

ក្លិប FC Seoul ត្រូវបានសហព័ន្ធបាល់ទាត់នៃប្រទេសកូរ៉េខាងត្បូងធ្វើការ ពិន័យជាប្រាក់ប្រមាណ ១០០លានវ៉ុន ពីបទយកតុក្កតាសិច ដាក់ក្នុងទីលានប្រកួតនាពេលថ្មីៗនេះ។



កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ថ្នាក់ដឹកនាំក្លិប FC Seoul ក៏បានបញ្ជាក់ថា «ពួកគេមិនបានដឹងថា តុក្កតាសិចទាំងនោះ គឺប៉ះពាល់អារម្មណ៍ដល់យុវវ័យនោះទេ ហើយក្លិបក៏សូមធ្វើការអភ័យទោសផងដែរ ចំពោះរឿងដែលបានកើតឡើង។ ទង្វើទាំងនេះធ្វើឲ្យប៉ះពាល់កិត្តិយសស្រ្តី និងក្រុមគ្រួសារអ្នកគាំទ្រទៀតផងដែរ»។



គួរបញ្ជាក់ផងដែរថា FC Seoul បានធ្វើការដាក់តាំងរូបតារាសិចស៊ីកូរ៉េប្រមាណ ៣០ផ្ទាំងនៅក្នុងកីឡដ្ឋានរបស់ខ្លួនក្នុងជំនួបដែលបានយក ឈ្នះក្រុមភ្ញៀវ Gwangju FC ត្រឹមលទ្ធផល ១-០ កាលពីចុងសប្តាហ៍កន្លងទៅ៕


ប្រភព​ : BBC