trollkhmer news

WHO រាយការណ៍ថាមានករណីឆ្លងថ្មីជាង ១០ ម៉ឺននាក់ក្នុង ១ថ្ងៃនៅទូទាំងពិភពលោក

ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២០ ម៉ោង ១០:៥៦

WHO រាយការណ៍ថាមានករណីឆ្លងថ្មីជាង ១០ ម៉ឺននាក់ក្នុង ១ថ្ងៃនៅទូទាំងពិភពលោក

ប្រធានអង្គការសុខភាពពិភពលោក (WHO) បានព្រមាននៅថ្ងៃពុធនេះថា ជំងឺរាតត្បាតកូរ៉ូណាវីរុស កំពុងមានការកើនឡើងករណីជារៀងរាល់ថ្ងៃនៅទូទាំងពិភពលោក។



អង្គការសុខភាពពិភពលោកបាននិយាយថា មានករណីថ្មីចំនួន ១០៦ ០០០ ត្រូវបានគេរាយការណ៍ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយដោយប្រធាន WHO លោក Tedros Adhanom Ghebreyesus បានសម្តែងពីការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងនៃការឆ្លង ចំនួននេះត្រូវបានរាយការណ៍នៅក្នុងប្រទេសចំនួនបួនប៉ុណ្ណោះ។ ទោះបីជាបែបនេះក៏ដោយក៏មានប្រទេសមួយចំនួនរួមទាំងសហរដ្ឋអាមេរិកផងដែរ បានចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹង។



គួរបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងគ្រោះខ្លាំងជាងគេបំផុត ដោយមានករណីឆ្លងជាង ១,៥ លាន និងមានអ្នកស្លាប់ចំនួន ៩២.០០០ នាក់៕


ប្រភព​ : BBC