trollkhmer news

Neuer បន្តកុងត្រាថ្មីជាមួយ Bayern Munich រហូតដល់ឆ្នាំ ២០២៣

ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២០ ម៉ោង ១០:៣៨

Neuer បន្តកុងត្រាថ្មីជាមួយ Bayern Munich រហូតដល់ឆ្នាំ ២០២៣

អ្នកចាំទី Manuel Neuer របស់ Bayern Munich បានបន្តកុងត្រាជាមួយក្លិបជើងឯក Bundelisga រហូតដល់ខែមិថុនាឆ្នាំ ២០២៣ ។



កីឡាករវ័យ៣៤ ឆ្នាំរូបនេះបាននិយាយថា៖ «ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នៃការចាក់សោរ ខ្ញុំមិនចង់ធ្វើការសម្រេចចិត្តឡើយ ព្រោះគ្មាននរណាម្នាក់ដឹងថាតើបាល់ទាត់របស់ក្របខ័ណ្ឌ Bundesliga នឹងបន្តទៅមុខទៀតឬអត់នោះទេ។ ឥឡូវនេះរឿងនេះត្រូវបានដោះស្រាយ ខ្ញុំទន្ទឹងមើលទៅអនាគតដោយសុទិដ្ឋិនិយម។ ខ្ញុំមានអារម្មណ៍សុខស្រួលណាស់នៅទីនេះ»។ 



គួរបញ្ជាក់ផងដែរថា Neuer បានឈ្នះជើងឯកអាឡឺម៉ង់ចំនួន ៧ គឺមាន DFB Cups ៥ ដង និង Champions League ចាប់តាំងពីចូលរួមជាមួយ  Bayern Munich  ក្រោយផ្ទេរចេញពីក្លិប Schalke កាលពីឆ្នាំ ២០១១៕


ប្រភព​ : BBC