trollkhmer news

ក្លិប Watford បង្ហាញឲ្យដឹងពីកីឡាករដែលបានឆ្លងកូរ៉ូណាវីរុស

ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២០ ម៉ោង ០៩:១៥

ក្លិប Watford បង្ហាញឲ្យដឹងពីកីឡាករដែលបានឆ្លងកូរ៉ូណាវីរុស

ខ្សែការពារ Adrian Mariappa របស់ក្លិប Watford បានឲ្យដឹងថា គេជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ៣ នាក់ដែលបានធ្វើតេស្ត៍រកកូរ៉ូណាវីរុស។



កាលពីថ្ងៃអង្គារ ត្រូវបានគេប្រកាសថា មានកាធ្វើតេស្ត៍វិជ្ជមានចំនួន ៦ ករណី ក្នុងចំណោមក្លិបចំនួន ៣ នៃក្របខ័ណ្ឌ Premier League ។ បុគ្គលិក ២ នាក់នៅ Watford  និងជំនួយការអ្នកគ្រូបង្វឹកក្លិប Burnley លោក Ian Woan ក៏បានធ្វើតេស្ត៍វិជ្ជមានផងដែរ ខណៈដែលបុគ្គលិក ២ នាក់ទៀតមិនទាន់ត្រូវបានគេបង្ហើបឲ្យដឹងនៅឡើយ។



គួរបញ្ជាក់ផងដែរថា កីឡាករ N'Golo Kante របស់ក្រុមតោខៀវ Chelsea មិនចូលរួមការហ្វឹកហាត់ទេ ព្រោះការភ័យខ្លាចនៃកូរ៉ូណាវីរុស។ ការសម្រេចចិត្តរបស់ Kante ក្នុងការហ្វឹកហាត់នៅផ្ទះគឺមានជំហរប្រហាក់ប្រហែលគ្នាជាមួយ ប្រធានក្រុម Watford កីឡាករ Troy Deeney ផងដែរ៕


ប្រភព​ : BBC