trollkhmer news

ក្រសួងសុខាភិបាល អនុញ្ញាតឲ្យបើកដំណើរសារមន្ទីរឡើងវិញ ចាប់ពីខែមិថុនា ឆ្នាំ២០២០ តទៅ

ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២០ ម៉ោង ១៤:៤៧

ក្រសួងសុខាភិបាល  អនុញ្ញាតឲ្យបើកដំណើរសារមន្ទីរឡើងវិញ ចាប់ពីខែមិថុនា ឆ្នាំ២០២០ តទៅ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានផ្ញើលិខិតមួយ ជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយស្នើឱ្យមានការបើកដំណើរការសារមន្ទីរនានា នៅក្នុងប្រទេសកម្ពុជាឡើងវិញ ដើម្បីឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិទស្សនា ចាប់ពីខែមិថុនា ឆ្នាំ២០២០តទៅ ក្រោយអ្នកជំងឺកូវីដ១៩ ទាំងអស់នៅកម្ពុជា បានជាសះស្បើយជាស្ថាពរ។ នេះបើតាមលិខិតរបស់ក្រសួងសុខាភិបាល ដែល Fresh News ទទួលបាន។

លិខិតរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល ផ្ញើទៅកាន់រដ្ឋមន្រ្តីក្រសួងវប្បធម៌ បានបញ្ជាក់ថា ក្រសួងសុខាភិបាល សូមធ្វើការណែនាំជូនដល់ក្រសួងវប្បធម៌ និងវិចិត្រសីល្បៈថា មុនពេលបើកដំណើរការនូវសារមន្ទីរឡើងវិញនេះ ត្រូវរៀបចំវិធានការការពារនានាឱ្យរួចជាមុន ដើម្បីចៀសវាងនូវហានិភ័យ នៃការចម្លងវីរុសកូវីដ១៩ ដូចជាការស្កេនកំដៅភ្ញៀវ មុនអនុញ្ញាតឱ្យចូលទស្សនា មានប្រើប្រាស់អាល់កុល ឬជែលលាងដៃ និងត្រូវរៀបចំឱ្យមានគម្លាតសុវត្ថិភាពបុគ្គល ព្រមទាំងត្រូវពាក់ម៉ាស់ ហើយត្រូវអនុវត្តឱ្យបានគ្រប់បុគ្គល (ទាំងភ្ញៀវ អ្នកនាំភ្ញៀវ និងអ្នកបម្រើការនៅទីនោះ) និងមិនត្រូវអនុញ្ញាតឱ្យបុគ្គលណាម្នាក់ ដែលមានបញ្ហាសុខភាព ឬសង្ស័យ ចូលទស្សនាសារមន្ទីរឡើយ។

សូមអានលិខិតនៅខាងក្រោមនេះ ៖



ប្រភព​ : freshnewsasia