trollkhmer news

អ្នកចាំទី Caballero បន្តកុងត្រា ១ ឆ្នាំទៀតជាមួយក្លិប Chelsea

ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២០ ម៉ោង ១៤:០៣

អ្នកចាំទី Caballero បន្តកុងត្រា ១ ឆ្នាំទៀតជាមួយក្លិប Chelsea

អ្នកចាំទី Willy Caballero របស់ក្រុមតោខៀវ Chelsea បានបន្តកុងត្រា ១ ឆ្នាំទៀត ហើយនឹងស្នាក់ក្លិបនៅ Premier League រហូតដល់ដំណាច់រដូវកាលក្រោយ។



កីឡាករសញ្ជាតិអាហ្សង់ទីនវ័យ ៣៨ ឆ្នាំរូបនេះនឹងផុតកំណត់កិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គេនៅទឹកដី Stamford Bridge នៅក្នុងខែមិថុនា ដោយបង្ហាញខ្លួនចំនួន ៩ ដងនៅរដូវកាលនេះ មុនពេលក្របខ័ណ្ឌត្រូវបានផ្អាក ដោយសារកូរ៉ូណាវីរុសកាលពីខែមីនា។



គួរបញ្ជាក់ផងដែរថា Caballero បានចូលរួមជាមួយ Chelsea ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួនពីក្លិប Manchester City កាលពីឆ្នាំ ២០១៧ ហើយកាលពីថ្ងៃអង្គារក៏បានវិលត្រឡប់ទៅហ្វឹកហាត់វិញនៅ Cobham ជាមួយមិត្តរួមក្រុមផងដែរ៕


ប្រភព​ : BBC