trollkhmer news

Hudson-Odoi វិលត្រឡប់ទៅហ្វឹកហាត់វិញ បន្ទាប់ពីត្រូវបានចាប់ខ្លួន

ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២០ ម៉ោង ០៩:៤៣

Hudson-Odoi វិលត្រឡប់ទៅហ្វឹកហាត់វិញ បន្ទាប់ពីត្រូវបានចាប់ខ្លួន

ខ្សែបម្រើ Callum Hudson-Odoi របស់ក្រុមតោខៀវ Chelsea បានវិលត្រឡប់ទៅហ្វឹកហាត់កាលពីម្សិលមិញ បន្ទាប់ពីការចាប់ខ្លួនកាលពីថ្ងៃអាទិត្យ។



កីឡាករសញ្ជាតិអង់គ្លេសរូបនេះត្រូវបានគេសង្ស័យពីបទរំលោភសេពសន្ថវៈ បន្ទាប់ពីស្ត្រីម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ កីឡាករវ័យ ១៩ ឆ្នាំរូបនេះត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ហើយបន្ទាប់មកត្រូវចូលទៅ ហ្វឹកហាត់ បន្ទាប់ពីការធ្វើតេស្ត៍រកកូរ៉ូណាវីរុស ដែលបង្ហាញលទ្ធផលអវិជ្ជមាន។



គួរបញ្ជាក់ផងដែរថា កីឡាករត្រូវបានអនុញ្ញាតឲ្យហ្វឹកហាត់ជាក្រុមតូចៗប៉ុណ្ណោះដែលជាផ្នែកមួយនៃការវិលត្រឡប់នៃការហ្វឹកហាត់ជាថ្មីរបស់ក្របខ័ណ្ឌ Premier League ៕


ប្រភព​ : BBC