trollkhmer news

កីឡាករក្លិប Watford និង Burnley បញ្ជាក់ពីការធ្វើតេស្ត៍វិជ្ជមាន ចំពោះកូរ៉ូណាវីរុស

ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២០ ម៉ោង ០៩:១៩

កីឡាករក្លិប Watford និង Burnley បញ្ជាក់ពីការធ្វើតេស្ត៍វិជ្ជមាន ចំពោះកូរ៉ូណាវីរុស

កីឡាករម្នាក់, បុគ្គលិក ២ នាក់របស់ក្លិប Watford និងជំនួយការគ្រូបង្វឹកក្លិប Burnley សុទ្ធតែស្ថិតនៅក្នុងចំណោមមនុស្ស ៦ នាក់ដែលធ្វើតេស្ត៍រកឃើញកូរ៉ូណាវីរុស។



ការរកឃើញអ្នកឆ្លងជាបន្តបន្ទាប់នេះក្រោយពេលកីឡាករ និងបុគ្គលិកពាក់ព័ន្ធសរុប ៧៤៨ នាក់មកពី ១៩ ក្លិបត្រូវបានគេធ្វើតេស្ត៍រកកូរ៉ូណាវីរុស ស្របពេល Premier League គ្រោងបន្តការប្រកួតនៅពាក់កណ្ដាលខែមិថុនាខាងមុខ។



កីឡាករ និងអ្នកដែលរកឃើញកូរ៉ូណាវីរុសទាំង ៦ ត្រូវដាក់ព្យាបាលដាច់ដោយឡែកពីគេចំនួន៧ថ្ងៃ។ Premier League អនុញ្ញាតឲ្យក្លិបរៀបចំហ្វឹកហាត់វិញបណ្ដើរៗចាប់ពីសប្ដាហ៍នេះទៅ ប៉ុន្តែការហ្វឹកហាត់ត្រូវវាស់កម្ដៅ និងលាងដៃជាមុន និងបំបែកជាក្រុមតូចៗ៕


ប្រភព​ : BBC