trollkhmer news

កុំភ្លេចល្ងាចនេះ កាន់តែសើចជាមួយសង្ឃទេព នៅក្នុងរឿង “កំពូលយុទ្ធសិល្ប៍ជីកុង”

ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២០ ម៉ោង ១៤:៤៣

កុំភ្លេចល្ងាចនេះ កាន់តែសើចជាមួយសង្ឃទេព នៅក្នុងរឿង “កំពូលយុទ្ធសិល្ប៍ជីកុង”

កម្សាន្ត៖ តើនឹងមានអ្វីប្លែកសម្រាប់ភាគទី១៤ ក្នុងរឿង “កំពូលយុទ្ធសិល្ប៍ជីកុង”? ហេតុអ្វីបានជាកូនប្រុសទួតរបស់ ឈីង ហួយ រើសតែនារីរូបស្រស់ម្នាក់ឱ្យនៅក្នុងគុក ចុះម្នាក់ទៀតម្តេចក៏ដោះលែង តើនេះជាថ្នូរមែនដែរ ឬទេ? ត្រូវហើយ ព្រោះនារីស្រស់ម្នាក់ទៀត គឺធ្លាប់រៀបការរួចមកហើយ ពិតជាកំប្លែងមែន ចាំមើលថាតើកូនប្រុសទួត ឈីង ហួយ គិតយ៉ាងណាចំពោះនារីម្នាក់នេះ។



អីយ៉ាមិនធម្មតាមែន ពេលនេះ កូនប្រុសទួតដ៏គួរឱ្យស្រឡាញ់របស់ ឈីង ហួយ លង់ស្នេហ៍ស្រីស្អាតម្នាក់នេះហើយ ព្រោះតែស្រឡាញ់ទោះចង់បានអ្វី ក៏កូនប្រុស ឈីង ហួយ សុខចិត្តធ្វើតាមទាំងអស់ ទោះជាឡើងដល់ឋានលើក៏សុខចិត្តធ្វើដែរ តែមិនដឹងទៅជាយ៉ាងណានោះទេ លើកនេះធ្ងន់ធ្ងរហើយ ស្រីឆ្នាស់កំពុងតែដាក់អន្ទាក់ស្នេហ៍លើប្រុសសង្ហានេះហើយ។ ចាំមើលថាកូនប្រុសទួត ឈីង ហួយ ទ្រាំបានដល់កម្រិតណា?



សម្រាប់ល្ងាចនេះ ប្រិយមិត្តប្រាកដជាសើច សើចឡើងហៀរទឹកភ្នែក ជាមួយភាពយន្តភាគចិន រឿង “កំពូលយុទ្ធសិល្ប៍ជីកុង” ចង់ដឹងថាកូនប្រុសទួតរបស់ ឈីង ហួយ អាចយកក្តីស្រឡាញ់ពីនារីរូបស្រស់បានដែរ ឬទេ? កុំភ្លេចរង់ចាំទស្សនា រឿង “កំពូលយុទ្ធសិល្ប៍ជីកុង” តាមកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ វេលាម៉ោង ៦ល្ងាច តទៅ៕