trollkhmer news

រឿង “មន្តស្នេហ៍ ក្រមុំតូច” នៅ MYTV ឆាប់ៗនេះ

ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២០ ម៉ោង ១៦:១៦

រឿង “មន្តស្នេហ៍ ក្រមុំតូច” នៅ MYTV ឆាប់ៗនេះ

ភ្នំពេញ៖ ឆាប់ៗនេះ នៅ MYTV ទស្សនិកជននឹងប្លែកអារម្មណ៍ពីកម្សត់មកសប្បាយវិញម្តង គឺ រឿង “មន្តស្នេហ៍ ក្រមុំតូច” មានឈុតឆាកកំប្លុកកំប្លែង សើចក្អាកក្អាយ ជាមួយនឹងតួអង្គសម្តែងក្រមិចក្រមើម លាយនឹងអារម្មណ៍ស្នេហា លេងពាក្យលេបខាយឌឺដងគ្នា ផ្ទុះសំណើច អត់សើចមិនបាន បន្ទាប់ពីរឿង “ភូមិគ្រឹះលោហិត” ដែលជាខ្សែភាពយន្តភាគ ពោរពេញទៅដោយ បាលីមន្តអាគមន៍គាថា  វិញ្ញាណប្រទាក់ក្រឡាគ្នាឆ្លងភព ព្រោះតែភក្តីភាពស្នេហា ដែលនឹងចប់បរិបូរណ៍ក្នុងសប្តាហ៍នេះ។



រឿង “មន្តស្នេហ៍ក្រមុំតូច” នេះមិនត្រឹមតែជាខ្សែរភាពយន្តកំប្លែងនោះទេ តែនឹងបង្ហាញ់ពីភាពតស៊ូដើម្បី សម្រេចក្តីសុបិន្តរបស់កូនក្រមុំតូចស្រុកស្រែម្នាក់ ដែលមានក្តីស្រមៃចង់ក្លាយជាអ្នកចម្រៀងល្បី ដោយមានការហាមប្រាមមិនពេញចិត្តពីឪពុកម្តាយ។ កូនក្រមុំតូចស្រុកស្រែ បានព្យាយាម ជម្នះរាល់ឧបសគ្គ លោះបានសម្រេចក្តីប្រាថ្នារបស់ខ្លួន។ 



ដូចនេះ ថាតើរឿង “មន្តស្នេហ៍ក្រមុំតូច” មានឈុតឆាកកំប្លុកកំប្លែងសើចស្ទើរហូរទឹកភ្នែកយ៉ាងណានោះ សូមរងចាំតាមដានទស្សនានៅលើកញ្ចក់ទូរទស្សន៍ MYTV និង CNC រៀងរាល់ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ វេលាម៉ោង ១១ ព្រឹក នឹងមានការផ្សាយឡើងវិញ នៅវេលាម៉ោង ៦ ល្ងាច នៅលើកញ្ចក់ទូរទស្សន៍ MYTV ឆាប់ៗនេះ ចាប់ពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ តទៅ។ សូមអរគុណ