trollkhmer news
ប្រទេសម៉ិចស៊ីកូ នៅតែមានអ្នកស្លាប់ច្រើន គិតរហូតមកដល់ពេលនេះ
ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២០ ម៉ោង ១៤:២៥

ប្រទេសម៉ិចស៊ីកូ បានរាយការណ៍ថា មានមនុស្ស ៣៥៣ នាក់បានស្លាប់កាលពីថ្ងៃអង្គារ ដោយសារការឆ្លងកូរ៉ូណាវីរុស ដែលកើនឡើងជិត ១០០ លើកម្រិតខ្ពស់កាលពីលើកមុននៅថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។

នៅថ្ងៃពុធនេះប្រធានាធិបតីលោក Andres Manuel Lopez Obrador នឹងបង្ហាញពីផែនការសម្រាប់បើកសេដ្ឋកិច្ចរបស់ប្រទេសនេះឡើងវិញជាពិសេសឧស្សាហកម្មម៉ូតូ។ រដ្ឋាភិបាលអាមេរិក និងក្រុមហ៊ុនផលិតរថយន្តបានអំពាវនាវឲ្យប្រទេសម៉ិកស៊ិកបើករោងចក្រជាថ្មី។

គួរបញ្ជាក់ផងដែរថា វាជាការកើនឡើងប្រចាំថ្ងៃដ៏ធំបំផុតសម្រាប់ប្រទេសម៉ិចស៊ីកូ រហូតមកដល់ពេលនេះក្រសួងសុខាភិបាលក៏បានបញ្ជាក់ពីករណីថ្មីចំនួន ១,៩៩៧ ករណីផងដែរ៕
ប្រភព : BBC
Share this
Facebook
Twitter
Google+
Pinterest
ព័ត៌មានផ្សេងទៀត