trollkhmer news

ប្រជាជនអង់គ្លេស មួយចំនួនអាចត្រឡប់ទៅកន្លែងធ្វើការវិញ

ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២០ ម៉ោង ១៣:២២

ប្រជាជនអង់គ្លេស មួយចំនួនអាចត្រឡប់ទៅកន្លែងធ្វើការវិញ

ប្រជាជននៅក្នុងប្រទេសអង់គ្លេស ដែលមិនអាចធ្វើការពីផ្ទះបានកំពុងត្រូវបានលើកទឹកចិត្តឲ្យវិលត្រឡប់ទៅកន្លែងធ្វើការរបស់ពួកគេវិញនៅថ្ងៃនេះ ខណៈដែលរដ្ឋាភិបាលចក្រភពអង់គ្លេស ចាប់ផ្តើមបន្ធូរបន្ថយវិធានការបិទទ្វារមួយចំនួន។



តាមច្បាប់ថ្មី សួនកំសានក៏អាចបើកឡើងវិញបានដែរ ហើយមនុស្សអាចជួបមនុស្សខាងក្រៅគ្រួសារ។ ទន្ទឹមនឹងនេះមនុស្សអាចចំណាយពេលច្រើននៅខាងក្រៅជួបជុំមិត្តភក្តិនៅឧទ្យាន ប៉ុន្តែការផ្លាស់ប្តូរមិនត្រូវបានអនុវត្តនៅក្នុងប្រទេសស្កុតឡេន, វេលស៍ និងអៀរឡង់ខាងជើងនោះទេ។



អ្នកដំណើរនៅក្នុងប្រទេសអង់គ្លេសនៅតែត្រូវបានជម្រុញឲ្យជៀសវាងការដឹកជញ្ជូនសាធារណៈនៅគ្រប់ទីកន្លែងដែលអាចធ្វើទៅបាន ប៉ុន្តែត្រូវបានគេណែនាំឲ្យពាក់ម៉ាស៕


ប្រភព​ : BBC