trollkhmer news
កាន់តែជក់ចិត្តជាមួយរឿងភាគចិនថ្មី "កំពូលយុទ្ធសិល្ប៍ជីកុង" នឹងមានការចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់!
ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២០ ម៉ោង ១៥:៣២

ភ្នំពេញ៖ អ្វីដែលធ្វើឱ្យប្លែក រឹតតែជក់ចិត្ត ជាមួយរឿងភាគចិនថ្មី បែបយុទ្ធសិល្ប៍ ឆ្លងភពទាំងបី ព្រោះតែចង់ជួយដល់ប្រជាជនក្រីក្រ ដែលគេធ្វើបាប ឱ្យគេចផុតពីព្រាយបិសាច ព្រមទាំងលាយឡំជាមួយសំណើច សើចរីករាយ បែបកំប្លែងៗ មិនចេះជិនណាយ ក្រោយសម្រាកពីការងារ ទស្សនិកជនអាចទស្សនារឿង "កំពូលយុទ្ធសិល្ប៍ជីកុង"។

រឿង "កំពូលយុទ្ធសិល្ប៍ជីកុង" ជាភាពយន្តមួយដែលល្បីប្រចាំប្រទេសចិន ដែលគេតែងតែហៅថា ព្រះរស់ជីកុង ដែលជាសង្ឃមួយអង្គ គ្រងស្បង់ចីពររហែក ចុះពីឋានលើមកជួយដល់ប្រជានុរាស្ត្រ។ ជាងនេះទៅទៀត ក៏មានវត្តមានតារាសម្ដែងល្បីៗជាច្រើន បានប្រមូលផ្តុំគ្នាចូលរួមសម្ដែងក្នុងរឿង "កំពូលយុទ្ធសិល្ប៍ជីកុង" នេះផងដែរ។

ប្រិយមិត្តប្រាកដជាចង់ដឹងថា តើព្រះរស់ជីកុង មានយុទ្ធសិល្ប៍ខ្លាំងប៉ុណ្ណា ហើយថាតើមានបិសាចប៉ុន្មាននាក់ដែលត្រូវព្រះរស់កម្ចាត់ចោល ដើម្បីជួយប្រជានុរាស្ត្រ ដែលកំពុងជួបការលំបាក ដូច្នេះទស្សនិកជនកុំភ្លេចចូលរួមទស្សនាទាំងអស់គ្នា។

ស្ថានីយទូរទស្សន៍ CTN នឹងធ្វើការចាក់ផ្សាយ រៀងរាល់ថ្ងៃ ចន្ទ-សុក្រ វេលាម៉ោង ៦ល្ងាច តទៅ៕
Share this
Facebook
Twitter
Google+
Pinterest
ព័ត៌មានផ្សេងទៀត