trollkhmer news
ភាពយន្តដ៏ល្បី រឿង “ភូមិគ្រឹះលោហិត” នឹងមកដល់ក្នុងពេលឆាប់ៗនេះនៅ MYTV
ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២០ ម៉ោង ១២:០៤

ភ្នំពេញ៖ ដើមឆ្នាំ ២០២០ នេះ ទូរទស្សន៍ MYTV បាននាំមកនូវភាពយន្តភាគថៃល្បីមួយទៀតហើយ គឺរឿង “ភូមិគ្រឹះលោហិត” ដែលជាខ្សែភាពយន្តភាគ ពោរពេញទៅដោយ បាលីមន្តអាគមន៍គាថា វេទមន្តយន្តសាក់ ភ័យរន្ធត់ព្រឺព្រួច តក់ស្លុត វិញ្ញាណប្រទាក់ក្រឡាគ្នាឆ្លងភព ព្រោះតែភក្តីភាពស្នេហា។

ថ្វីត្បិតតែ ពិភពលោកបានជឿនលឿន បែបវិទ្យាសាស្ត្រ យ៉ាងណាក៏ដោយចុះ តែបាលីក្បួនវេទមន្ត អាគមន៍គាថា ដាស់វិញ្ញាណសណ្ឋិត នៃអមនុស្ស ជាអរូបីយ៍នៃពិភពលោកនេះ មានតាំងពីសម័យកាលដ៏យូរលង់ណាស់មកហើយ ដែលបានដក់ជាប់ជាជំនឿមិនអាចប្រកែកបានរបស់មនុស្សលោកក្នុងពេលបច្ចុប្បន្ន។

រឿង “ភូមិគ្រឹះលោហិត” ព្រោះតែក្តីស្រឡាញ់ បានធ្វើឳ្យចិត្តពុះកញ្ជ្រោល ក្លាយទៅជាវិញ្ញាណបិសាច កំណាច់ ដោយសារតែអាក់អន់ចិត្តជាមួយមនុស្សដែលខ្លួនស្រឡាញ់ និងគូសត្រូវស្នេហា ដែលបានសន្យា ពីអតីតកាល បានធ្វើឳ្យក្លាយទៅជារឿងរ៉ាវតាមចងអាឃាតគ្នាមិនចេះចប់។

ហេតុនេះ ថាតើរឿងរ៉ាវ “ភូមិគ្រឹះលោហិត” យ៉ាងណានោះ សូមរងចាំតាមដានទស្សនានៅលើកញ្ចក់ទូរទស្សន៍ MYTV និង CNC រៀងរាល់ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ វេលាម៉ោង ១១ ព្រឹក នឹងមានការផ្សាយឡើងវិញ នៅវេលាម៉ោង ៦ ល្ងាច នៅលើកញ្ចក់ទូរទស្សន៍ MYTV ឆាប់ៗនេះ។ សូមអរគុណ

Share this
Facebook
Twitter
Google+
Pinterest
ព័ត៌មានផ្សេងទៀត