trollkhmer news

មានតែមេអណ្តើកស្រី ចុះបើបុរសជាមេអណ្តើកវិញ តើនឹងមានរឿងអ្វីកើតឡើងខ្លះ?

ថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០២០ ម៉ោង ១៦:២៤

មានតែមេអណ្តើកស្រី ចុះបើបុរសជាមេអណ្តើកវិញ តើនឹងមានរឿងអ្វីកើតឡើងខ្លះ?

ភ្នំពេញ: យើងធ្លាប់តែឮថាមានមេអណ្តើក ហើយពួកគាត់គឺជាអ្នកដែលផ្សំផ្គុំគូអោយអ្នកដ៏ទៃ ហើយការងារមួយនេះក៏មានតែមនុស្សស្រីដែលជាអ្នកធ្វើនូវការងារបែបនេះ ចុះបើមេអណ្តើកជាបុរសវិញ តើអាចទៅរួចដែរឬទេ? ហើយចុះបើមានមេអណ្តើកជាបុរសសង្ហារវិញ តើនឹងមានរឿងអ្វីខ្លះកើតឡើង?



តើមេអណ្តើកដែលជាបុរសសង្ហាររូបនេះពិតជាអាចសម្រេចកិច្ចការផ្សំផ្គុំគូបានដែលឬទេ? ហើយបើមេអណ្តើកត្រូវនារីៗតាមស្រលាញ់វិញ តើគិតយ៉ាងដូចម្តេច? រាល់សំនួរទាំងអស់នេះនឹងបង្ហាញជូនទស្សនិកជនតាមរយះខ្សែភាពយន្តភាគថ្មីមួយដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។



ស្ថានីយទូរទស្សន៏ CTN នឹងនាំមកនូវខ្សែភាពយន្តភាគកូរ៉េដ៏ល្បីប្រចាំឆ្នាំមួយទៀតគឺរឿង “មន្តស្នេហ៏មេអណ្តើក” នៅក្នុងពេលឆាប់នេះ រៀងរាល់ថ្ងៃចន្ទ ដល់ ពុធ វេលាម៉ោង ១១ ព្រឹក ។ សូមអរគុណ!