trollkhmer news
ក្រោយពីបានជួបបញ្ហាជាច្រើនជាមួយគ្នា ក្តីស្រឡាញ់របស់ ឧត្តម និង មេត្តា កាន់មានភាពផ្អែមល្ហែមជាងមុន
ថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ២០២០ ម៉ោង ១៥:២២

ភ្នំពេញ៖ ក្រឡេកមករឿង “ផ្កាស្លា” ថ្ងៃនេះវិញ គឺពិតជាជក់ចិត្តជាខ្លាំងគ្រប់ឈុតឆាក លាយឡំជាមួយភាពផ្អែមល្ហែម រវាងស្នេហាមួយគូ បែបយុវវ័យ ប៉ុន្តែប្រិយមិត្តជាច្រើន នៅតែចង់ដឹងច្បាស់ថា តទៅមុខទៀត នឹងមានអ្វីកើតឡើងចំពោះអ្នកទាំងពីរ? ទាំងអស់នេះ មានតែរង់ចាំទស្សនាទាំងអស់គ្នា ជាមួយរឿងភាគរបស់ស្ថានីយទូរទស្សន៍ CTN រឿង “ផ្កាស្លា” ។

សម្រាប់ថ្ងៃនេះ កាន់តែជក់ចិត្តជាមួយឈុតឆាកផ្អែមល្ហែមរបស់យុវវ័យមួយគូ ធ្លាប់តែជួបឧបសគ្គជាច្រើន បណ្តាលឱ្យស្នេហាមួយនេះ មានតែភាពឈ្លោះប្រកែកគ្នាមិនចប់ មានទាំងការឌឺដង សូម្បីតែមុខក៏មិនចង់មើលមុខគ្នាដែរ។ ប៉ុន្តែអ្វីបានប្រែទៅជាល្អមកវិញ ក្រោយអ្នកទាំងពីរ ចេះយល់ពីអារម្មណ៍គ្នាទៅវិញទៅមក ហើយលោក ឧត្តម ក៏ធ្លាប់បានចូលពិធីភ្ជាប់ពាក្យរបស់ កញ្ញា មេត្តា រួចមកហើយដែរ តែជាចុងក្រោយ អ្វីៗបានប្រែក្លាយ ធ្វើឱ្យអ្នកទាំងពីរ កាន់តែស្គាល់ចិត្តគ្នាច្បាស់ជាមុនបន្ថែមទៀត។

ទោះជាយ៉ាងណា កញ្ញា មេត្តា នៅតែមានចិត្តស្រឡាញ់ លោក ឧត្តម ទោះជាអ្នកទាំងពីរត្រូវបានហាមឃាត់ពីគ្រួសារក៏ដោយ។ អ្វីៗមិនឈ្នះចិត្តរបស់ កញ្ញា មេត្តា និង ឧត្តម បាននោះឡើយ។ ស្ថានីយទូរទស្សន៍ CTN នឹងធ្វើការចាក់ផ្សាយរឿងភាគ “ផ្កាស្លា” ជារៀងរាល់ថ្ងៃ ចន្ទ-ព្រហស្បតិ៍ វេលាម៉ោង ៧យប់ តទៅ៕





Share this
Facebook
Twitter
Google+
Pinterest
ព័ត៌មានផ្សេងទៀត