trollkhmer news
ចង់ស្គាល់មុខ តួស្រីកាច ឆ្នាស នៅក្នុងរឿង"ទេពធីតាព្កុលមាស" អត់?
ថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ២០២០ ម៉ោង ១០:៥៤

ប្រិយមិត្តគ្រប់គ្នា ប្រហែលជាបានដឹង បានឮហើយថា នៅពេលឆាប់ៗខាងមុខនេះ ស្ថានីយទូរទស្សន៍ CTN នឹងធ្វើការចាក់ផ្សាយរឿងភាគបុរាណខ្មែរថ្មីមួយ គឺរឿង "ទេពធីតាព្កុលមាស" ដែលជាភាពយន្តភាគខ្នាតធំមួយចំណាយពេលក្នុងការផលិតយូរ ក៏ព្រោះគ្រប់ឈុត គ្រប់ឆាក គឺពិតជាសម្រិតសម្រាំងពីសំណាក់ក្រុមផលិត ពីព្រោះរឿងនេះស្ថិតនៅក្នុងសម័យបុរាណ។

តើមាននរណាដឹងទេថា តួអង្គស្រីដ៏កាចឆ្នាស ក្នុងរឿងភាគនិទាន "ទេពធីតាព្កុលមាស" ម្នាក់នេះ ចង់និយាយពីរឿងអ្វីខ្លះទៅកាន់ទស្សនិកជន? នៅក្នុងរឿងនេះផងដែរ ក៏មានការចូលរួមសម្តែងពីតួអង្គចាស់ ក្មេង ជាច្រើនរូប ដែលពោរពេញទៅដោយបទពិសោធន៍ និងសមត្ថភាពខ្ពស់ក្នុងការសម្តែង។ ជាក់ស្តែងដូច តួអង្គ ឆោម ផ្កាយ ដែលជាតួអង្គមួយរូប ឆ្នាសខ្លាំង ចរិត កោងកាច ដៃឆៅ វាយគេមិនរើសមុខ បើសិនជាគេធ្វើឱ្យខ្លួនមិនពេញចិត្តនោះ គឺជាការដើរតួដោយតារាសម្តែង និងបង្ហាញម៉ូតវ័យក្មេង អ៊ឹម កែវមុនីតា។

ប៉ុន្តែអ្វីដែលពិសេសនោះ គឺថាជិតដល់ពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ខាងមុខនេះ តារាសម្តែងវ័យក្មេង ដែលមានរូបសម្រស់ស្រស់ស្អាតបែបធម្មជាតិ ជាមួយនឹងរូបរាងតូចច្រឡឹង គួរឱ្យក្នាញ់ម្នាក់នេះ ក៏បានផ្ញើសារជូនពរដល់ទស្សនិកជនគ្រប់រូបផងដែរ ដូច្នេះចង់ដឹងថាគាត់ពិតជាគួរឱ្យស្រលាញ់ ខុសពីក្នុងឈុតខ្លីៗដែលបងប្អូនធ្លាប់បានឃើញពីមុនយ៉ាងណានោះ សូមប្រិយមិត្តទស្សនារូបភាព និងវីដេអូ ខាងក្រោមទាំងអស់គ្នា៕






Share this
Facebook
Twitter
Google+
Pinterest
ព័ត៌មានផ្សេងទៀត