trollkhmer news

នៅពេលដែលករណីឆ្លងកូរ៉ូណាវីរុសកើនឡើង ជប៉ុនជំរុញឱ្យមន្ទីរពេទ្យរក្សាគ្រែទុកសម្រាប់អ្នកដែលមានរោគសញ្ញាធ្ងន់ធ្ងរ

ថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០២០ ម៉ោង ១៤:២០

នៅពេលដែលករណីឆ្លងកូរ៉ូណាវីរុសកើនឡើង ជប៉ុនជំរុញឱ្យមន្ទីរពេទ្យរក្សាគ្រែទុកសម្រាប់អ្នកដែលមានរោគសញ្ញាធ្ងន់ធ្ងរ

រដ្ឋាភិបាលជប៉ុនបានឱ្យដឹងនៅថ្ងៃសុក្រនេះថា ខ្លួនបានប្រាប់តំបន់នានាដែលបានទទួលរងនូវការផ្ទុះឡើងនៃជំងឺកូវីដ១៩ ឱ្យរក្សាគ្រែមន្ទីរពេទ្យសម្រាប់អ្នកជំងឺដែលមានអាការៈធ្ងន់ធ្ងរ ខណៈពេលដែលអ្នកផ្សេងទៀតដែលមានរោគសញ្ញាស្រាល ឬមិនមាន នៅផ្ទះ និងសណ្ឋាគារ។



វិធានការនេះគឺជាសញ្ញាចុងក្រោយនៃការព្រួយបារម្ភពីការកើនឡើងនៃប្រព័ន្ធថែទាំសុខភាពរបស់ជប៉ុន ដែលមានការចូលរួមពីសហគ្រិនដ៏លេចធ្លោម្នាក់របស់ប្រទេសនេះគឺមហាសេដ្ឋីអ៊ិនធឺរណែត លោក ហ៊ីរ៉ូស្សី មីគីតានី (Hiroshi Mikitani) ។ រហូតមកដល់ពេលនេះប្រទេសជប៉ុនបានកំពុងព្យាបាលអ្នកជំងឺកូរ៉ូណាវីទាំងអស់ដោយមិនគិតថា ពួកគេមានអាការៈមិនស្រួលខ្លួន ឬមានរោគសញ្ញាស្រាលនោះទេ ប៉ុន្តែក្រុមអ្នកជំនាញបាននិយាយនៅសប្តាហ៍នេះថា គ្រែកំពុងចាក់ផ្ដើមពេញបណ្ដើរៗហើយនៅក្នុងទីក្រុងតូក្យូ ហើយគម្រាមកំហែងដល់កន្លែងផ្សេងទៀត។



ទីក្រុងតូក្យូខ្លួនបានរាយការណ៍ពីចំនួនអ្នកឆ្លងខ្ពស់បំផុតនៅក្នុងប្រទេសមានចំនួន ៦៨៤ នាក់ដែលជាចំនួនតិចតួចបើប្រៀបធៀបនឹងចំនួនប្រជាជនទីក្រុងជិត ១៤ លាននាក់ ប៉ុន្តែអ្នកជំនាញមានការព្រួយបារម្ភពីការកើនឡើងភាគរយនៃករណីដែលមិនអាចតាមដានបាន៕




ប្រែសំរួលដោយ : TK

ប្រភព​ : reuters