trollkhmer news

UFC ២៤៩៖ Khabib លុបចោលការប្រកួតជាមួយ Ferguson ជាលើកទី ៥

ថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០២០ ម៉ោង ១៣:៥៩

 UFC ២៤៩៖  Khabib លុបចោលការប្រកួតជាមួយ Ferguson ជាលើកទី ៥

Khabib Nurmagomedov ដែលជាម្ចាស់ជើងឯកទម្ងន់ស្រាលរបស់ UFC បានឲ្យដឹងថា ការប្រកួតដែលរង់ចាំជាយូរមកហើយរបស់គេជាមួយនឹងអ្នកប្រដាល់ Tony Ferguson ត្រូវបានលុបចោលជាលើកទី ៥។



អ្នកទាំងពីរត្រូវជួបគ្នានៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២០ នេះនៅទីក្រុងញូវយ៉កក្នុងកម្មវិធី UFC 249 ប៉ុន្តែព្រឹត្តិកាណ៍នេះត្រូវបានគេលុបចោលរួចហើយ ដោយសារកូរ៉ូណាវីរុសកំពុងរាតត្បាត។ Khabib បាន​ប្រកាស​​កាល​ពី​ថ្ងៃ​ពុធ​ថា គេ​កំពុង​​ជាប់​គាំ​នៅ​ប្រទេស​រុស្សី​​ដើម្បី​ថែ​ខ្លួន​នៅ​ដាច់​ដោយ​ឡែក និង​ពិបាក​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​ទៅ​ប្រកួត​កម្មវិធី​ UFC 249 ដែល​ត្រៀម​រៀបចំ​នៅ​ថ្ងៃ​ទី ១៨ ខែ មេសា​ព្រោះ​បារម្ភ​សុវត្ថិភាព​សុខភាព​ ខណៈ​ទីតាំង​ប្រកួត​កំពុង​គិត​គូ។



គួរបញ្ជាក់ផងដែរថា ការប្រកួតនេះត្រូវបានគេរៀបចំឡើងចំនួន ៤ លើករួចមកហើយ ប៉ុន្តែរាល់លើកត្រូវបានលុបចោល ដោយសារបញ្ហាសុខភាព ឬកាយសម្បទា៕

ប្រែសំរួលដោយ : TK

ប្រភព​ : BBC