trollkhmer news

រដូវកាល Serie A អាចនឹងបញ្ចប់ ដោយការលេង ៣ ប្រកួតក្នុងមួយសប្តាហ៍

ថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០២០ ម៉ោង ១៣:៣៦

រដូវកាល Serie A អាចនឹងបញ្ចប់ ដោយការលេង ៣ ប្រកួតក្នុងមួយសប្តាហ៍

យោងតាមសេចក្តីរាយការណ៍ពីកាសែត La Repubblica ប្រចាំថ្ងៃរបស់ប្រទេសអ៊ីតាលីបានឲ្យដឹងថា Serie A នឹងអាចបញ្ចប់រដូវកាលនេះ ដោយលេងតែ ៣ ប្រកួតក្នុងមួយសប្តាហ៍នៅពេលយប់។



គំនិតខាងលើដែលពាក់ព័ន្ធនឹងការប្រកួតដែលកំពុងត្រូវបានគេលេងនៅពីក្រោយបិទទ្វារ ក្រៅពីនេះរបាយការណ៍បន្តថា Serie A និងសហព័ន្ធកីឡាបាល់ទាត់អ៊ីតាលី (FIGC) ទើបតែអាចជ្រើសរើស ដើម្បីបញ្ចប់រដូវកាលនេះ។ មិនមានប័ណ្ណកម្មសិទ្ធិណាមួយត្រូវបានប្រគល់ឲ្យនោះទេ ហើយក្រុមចំនួន ២ ឬ ៣ នឹងធ្លាក់ទៅលេងនៅក្របខ័ណ្ឌ Serie B ខណៈដែលក្រុមនៅ Serie B ចំនួន ២ ឬ ៣ដូចគ្នានឹងឡើងមកវិញ។ ក្រុមដែលឈរនៅលេខ ១ ដល់លេខ ៤ នឹងត្រូវបញ្ចូលទៅលេងក្នុងក្របខ័ណ្ឌ Champions League ហើយបន្ទាប់មកក្រុមដែលស្ថិតនៅលេខ ៥, ៦ និងទី ៧ នឹងត្រូវបញ្ចូលទៅលេងក្នុងក្របខ័ណ្ឌ Europa League ។



គួរបញ្ជាក់ផងដែរថា រដូវកាលនៃក្របខ័ណ្ឌ Serie A បានផ្អាកអស់រយៈពេល ២-៣សប្តាហ៍មកហើយ ដោយសារកូរ៉ូណាវីរុស៕

ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball