trollkhmer news

ចិនផ្អាកជាបណ្ដោះអាសន្ននូវការចូលរបស់អ្នកដំណើរមកពីបរទេស ដោយសារករណីនាំចូលកើនឡើងពេក

ថ្ងៃទី ២៨ ខែ មិនា ឆ្នាំ ២០២០ ម៉ោង ១០:៥៤

ចិនផ្អាកជាបណ្ដោះអាសន្ននូវការចូលរបស់អ្នកដំណើរមកពីបរទេស ដោយសារករណីនាំចូលកើនឡើងពេក

ថ្ងៃសៅរ៍ ប្រទេសចិនបានរាយការណ៍ថា គ្មានការឆ្លងជំងឺវីរ៉ូសក្នុងស្រុកទេ សម្រាប់ថ្ងៃមុន និងការកាត់បន្ថយករណីថ្មីដែលពាក់ព័ន្ធនឹងអ្នកដំណើរមកពីបរទេស ដោយសារការរឹតបន្តឹងថ្មីលើការចូលរបស់ជនបរទេសដែលបានចាប់ផ្តើមអនុវត្ត។

China reports no local virus transmissions as foreigners barred ...

វិធានការនេះមានប្រសិទ្ធិភាពមែន នៅថ្ងៃសៅរ៍នេះប្រទេសចិនបានផ្អាកជាបណ្ដោះអាសន្ននូវការចូលរបស់ជនបរទេស ដោយមានទិដ្ឋាការ និងលិខិតអនុញ្ញាតស្នាក់នៅជនជាតិចិន។ ការរឹតត្បិតថ្មីនេះឆ្លុះបញ្ចាំងពីការព្រួយបារម្ភនៅក្នុងទីក្រុងប៉េកាំងជុំវិញហានិភ័យដែលបង្កឡើង ដោយករណីលំហូរចូលពីក្រៅស្រុកទាំងអស់ បន្ទាប់ពីការបិទប្រទេសជួយឱ្យគ្រប់គ្រងការរីករាលដាលក្នុងស្រុក។

WHO declares global virus emergency as death toll hits 213

ទីក្រុងប៉េកាំងក៏បានបញ្ជាឱ្យក្រុមហ៊ុនអាកាសចរណ៍នានាកាត់បន្ថយជើងហោះហើរអន្តរជាតិចាប់ពីថ្ងៃអាទិត្យផងដែរ៕


ប្រែសំរួលដោយ : TK

ប្រភព​ : reuters