trollkhmer news

សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញសន្យាផ្តល់ប្រាក់ ៥០០ លានអឺរ៉ូ ដើម្បីជួយដល់ក្លិបកំពុងជួបការលំបាក

ថ្ងៃទី ២៦ ខែ មិនា ឆ្នាំ ២០២០ ម៉ោង ១០:៤៦

សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញសន្យាផ្តល់ប្រាក់ ៥០០ លានអឺរ៉ូ ដើម្បីជួយដល់ក្លិបកំពុងជួបការលំបាក

សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ (RFEF) នឹងផ្ដល់មូលនិធិមួយចំនួន ៥០០ លានអឺរ៉ូ (៤៥៧ លានផោន) សម្រាប់ជួយក្លិបដែលកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុចំពេលការរាតត្បាតពីកូរ៉ូណាវីរុស។



ថវិកានេះនឹងជួយដល់ក្លិបដែលមិនអាចទាមទារមកវិញនូវសិទ្ធិទូរទស្សន៍ដែលបាត់បង់ពីអំឡុងពេលដែលការប្រកួតមិនត្រូវបានលេង។ វានឹងត្រូវសងក្នុងរយៈពេលប្រាំឆ្នាំ។ លើសពីនេះ RFEF ក៏បានសន្យាផ្តល់ប្រាក់កម្ចីចំនួន ៤ លានអឺរ៉ូ (៣,៧ លានផោន) ដល់ក្រុមកីឡាករបុរស និងស្ត្រីអាជីព។



គួរបញ្ជាក់ផងដែរថា ចំនួនអ្នកស្លាប់នៅអេស្ប៉ាញ ដោយសារកូរ៉ូណាវីរុសវ៉ាដាច់ប្រទេសចិន ដោយកើនឡើងពី ៧៣៨ នាក់ដល់ ៣.៤៣៤ នាក់កាលពីថ្ងៃពុធ នេះធ្វើឲ្យប្រទេសអេស្ប៉ាញឈរនៅលំដាប់ទី ២ នៅលើពិភពលោក បន្ទាប់ពីប្រទេសអ៊ីតាលីដែលមានអ្នកស្លាប់ចំនួន ៦.៨២០ នាក់៕


ប្រែសំរួលដោយ : TK

ប្រភព​ : BBC