trollkhmer news

Pedro មិនទាន់គិតអំពីអនាគតទេ ខណៈជិតផុតកុងត្រាជាមួយ Chelsea

ថ្ងៃទី ២៦ ខែ មិនា ឆ្នាំ ២០២០ ម៉ោង ១០:១៥

Pedro មិនទាន់គិតអំពីអនាគតទេ ខណៈជិតផុតកុងត្រាជាមួយ Chelsea

Pedro អាចនឹងផុតកុងត្រាជាមួយ Chelsea ក្នុងពេលឆាប់ៗនេះ ប៉ុន្តែរូបគេបានទទូចថា គេមិនឈប់គិតអំពីអនាគតរបស់ខ្លួនឡើយ។



កីឡាករវ័យ ៣២ ឆ្នាំរូបនេះបាននិយាយាថា ខ្ញុំនឹងបញ្ចប់កិច្ចសន្យា ប៉ុន្តែពេលនេះវាមិនមែនជារឿងសំខាន់បំផុតទេ ហើយខ្ញុំក៏មិនបានឈប់គិតពីវាដែរ។ អ្វីដែលត្រូវធ្វើជាមួយអនាគតរបស់ខ្ញុំនឹងមកដល់ ប៉ុន្តែពេលនេះអ្នកមិនដឹងថា ពេលណាអ្នកត្រូវហ្វឹកហាត់ម្តងទៀតទេ។ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានបរិច្ចាគអេក្រង់ការពារចំនួន ៣,០០០ សម្រាប់មន្ទីរពេទ្យនៅក្នុងប្រទេសកំណើតរបស់ខ្លួនដែលនេះជាករណីមួយដែលរងគ្រោះធ្ងន់ធ្ងរបំផុត ដោយសារកូរ៉ូណាវីរុស។



គួរបញ្ជាក់ផងដែថា Pedro ដែលបានផ្លាស់ទៅលេងនៅ Stamford Bridge កាលពីឆ្នាំ ២០១៥ ដែលទើបតែលេងបាន ៩ ប្រកួតប៉ុណ្ណោះនៅ Premier League ក្នុងរដូវកាលនេះ៕

ប្រែសំរួលដោយ : TK

ប្រភព​ : BBC