trollkhmer news

កីឡាករ Bayern Munich និង Borussia Dortmund កាត់បន្ថយប្រាក់ខែ អំឡុងពេលកូរ៉ូណាវីរុស

ថ្ងៃទី ២៦ ខែ មិនា ឆ្នាំ ២០២០ ម៉ោង ០៩:៤៦

កីឡាករ Bayern Munich និង Borussia Dortmund កាត់បន្ថយប្រាក់ខែ អំឡុងពេលកូរ៉ូណាវីរុស

កីឡាករ និងអ្នកគ្រប់គ្រងនៅក្លិប Bayern Munich និង Borussia Dortmund  បានព្រមព្រៀងគ្នាដើម្បីកាត់បន្ថយប្រាក់ខែបណ្តោះអាសន្ន។



ក្លិបយក្សអាឡឺម៉ង់ទាំងពីរបាននិយាយថា ការផ្លាស់ប្តូរនេះគឺដើម្បីជួយសមាជិក ផ្សេងទៀតនៅក្នុងក្លិបលើផ្នែកហិរញ្ញវត្ថុ អំឡុងពេលកូរ៉ូណាវីរុស។ កីឡាកររបស់ Bayern នឹងធ្វើការកាត់បន្ថយប្រាក់ខែ ២០% ខណៈដែលកីឡាករ Dortmund ក៏កាត់បន្ថយប្រាក់ខែរបស់ពួកគេផងដែរ ។ កីឡាកររបស់ក្លិប Borussia  Monchengladbach ជាកីឡាករដែលកាត់បន្ថយប្រាក់ខែដំបូងគេនៅក្នុងប្រទេសអាឡឺម៉ង់។



គួរបញ្ជាក់ផងដែរថា មិនមានការប្រកួតពាន Bundesliga ចាប់តាំងពីថ្ងៃទី ៨ ខែមីនា ដោយសារការរីករាលដាលនៃកូរ៉ូណាវីរុស ខណៈដែលកាលពីម្សិលមិញអាជ្ញាធរអាឡឺម៉ង់បានប្រកាសថា មានករណីឆ្លងចំនួន ៣១.៥៥៤ ករណី និង ១៤៩ នាក់បានស្លាប់៕

ប្រែសំរួលដោយ : TK

ប្រភព​ : BBC