trollkhmer news

សម្ដេចតេជោ ហ៊ុន សែន ព្រមានបិទឱសថស្ថាន និងដកហូតម៉ាស់ពីឱសថស្ថានណា ដែលលក់ក្នុងតម្លៃហួសហេតុ

ថ្ងៃទី ២៥ ខែ មិនា ឆ្នាំ ២០២០ ម៉ោង ១៤:៤២

សម្ដេចតេជោ ហ៊ុន សែន ព្រមានបិទឱសថស្ថាន និងដកហូតម៉ាស់ពីឱសថស្ថានណា ដែលលក់ក្នុងតម្លៃហួសហេតុ

(ភ្នំពេញ)៖
 ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ បានព្រមានប្រើកណ្ដាប់ដៃដែក បិទឱសថស្ថាន និងរឹបអូសយកម៉ាស់ពីឱសថស្ថានទាំងឡាយណា ដែលនៅបន្ដលក់ម៉ាស់ឡើងថ្លៃហួសហេតុ ខណៈប្រជាពលរដ្ឋកម្ពុជាកំពុងត្រូវការម៉ាស់ ដើម្បីចូលរួមការពារ ទប់ស្កាត់ COVID-19 ដែលកំពុងរីករាលដាល។

បើតាមប្រសាសន៍របស់សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បន្ទាប់ចាត់វិធានការរឹបអូសម៉ាស់ដែលកំពុងដាក់លក់នោះហើយ សមត្ថកិច្ចនឹងឈានទៅដល់ការបិទឱសថស្ថាន មិនឲ្យដំណើរការជារៀងរហូត ដើម្បីឲ្យរៀងចាលដែលចំណុចនេះសម្ដេចកំពុងសិក្សាផ្លូវច្បាប់ និងឈានទៅអនុវត្តតែម្ដង។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំនឹងឈានដល់ការរឹបអូសម៉ាស់ចេញពីហាងទាំងអស់ ខ្ញុំកំពុងសិក្សាពិនិត្យមើលអំពីផ្លូវច្បាប់ បើអ្នកឯងនៅតែបន្ដឡើងថ្លៃ ទៅរឹបអូសយកតែម្ដង ដាក់បញ្ជារឹបអូសតែម្ដង។ កុំឲ្យវាយកស៉ីតទៅទៀត ហើយបិទឱសថស្ថានចោលតែម្ដង។ ទម្លាក់ថ្លៃទាន់ពេលដែលរដ្ឋាភិបាលប្រើកណ្ដាប់ដៃដែក បិទលើកនេះបិទមិនឲ្យអ្នកឯងរកស៉ី មិនត្រឹមតែដកម៉ាស់ទេ បិទមិនឲ្យរកស៉ីមួយជីវិតដើម្បីឲ្យរាងចាល»

ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យក្រសួងសុខាភិបាល ស្រាវជ្រាវ និងពិនិត្យជាបន្ទាន់ទៅលើឱសថស្ថានទាំងឡាយណាដែលលក់ម៉ាស់ ឡើងថ្លៃហួសហេតុ និងពិនិត្យរាល់ករណីដែលប្រជាពលរដ្ឋរាយការណ៍។ វិធានការនេះ សម្ដេចបានចាត់ទុកថា ដោយសារណែនាំទៅម្ចាស់ទីតាំងមិនស្ដាប់ ទើបប្រើចំណាត់ការនេះ។





ប្រភព​ : freshnewsasia