trollkhmer news

Bayern Munich ចរចាជាមួយ Coman ជុំវិញកិច្ចព្រមព្រៀងថ្មី

ថ្ងៃទី ២៥ ខែ មិនា ឆ្នាំ ២០២០ ម៉ោង ១៤:២១

Bayern Munich ចរចាជាមួយ Coman ជុំវិញកិច្ចព្រមព្រៀងថ្មី

Bayern Munich កំពុងចរចាជាមួយ Kingsley Coman ជុំវិញកិច្ចព្រមព្រៀងថ្មី ទោះបីជា រូបគេមិនសូវបានលេងនៅរដូវកាលនេះ។



Bayern បានចាប់ផ្តើមចរចាជាមួយកីឡាករវ័យ ២៣ ឆ្នាំរូបនេះលើកិច្ចព្រមព្រៀងថ្មី ខណៈដែលកិច្ចសន្យាបច្ចុប្បន្នរូបគេមានរហូតដល់ឆ្នាំ ២០២៣ ។ ក្លិបចង់ផ្តល់ឲ្យ Coman នូវកុងត្រាថ្មីរយៈពេល ២ ឆ្នាំបន្ថែមទៀត ហើយនឹងផ្តល់ប្រាក់ឈ្នួលខ្ពស់ជាងមុនផងដែរ។



គួរបញ្ជាក់ផងដែរ Coman មានបញ្ហារបួសច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះរួមទាំងរដូវកាលនេះ  ប៉ុន្តែនៅតែអាចជួយក្លិបឈ្នះពានរង្វាន់លីហ្គក្នុងមួយឆ្នាំ ៗ ដោយរដូវកាលនេះស៊ុត ៥ គ្រាប់និងបញ្ចូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបាន ៥ លើក៕

ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball